Connect with us

ជីវិតកម្សាន្ដ

មកស្គាល់តារាហូលីវូដស្រីជនជាតិអាស៊ី ៤ ដួង ល្បីខ្លាំងក្នុងសតវត្សទី ១៩

បានផុស

នៅ

បច្ចុប្បន្នតារាស្រីហូលីវូដជនជាតិអាស៊ីមានច្រើនណាស់ដូចជា Gemma Chan, Fan Bingbing, និង Lucy Liu ជាដើម ប៉ុន្តែជំនាន់មុនតារាហូលីវូដស្រីជនជាតិអាស៊ីមិនសូវមាននោះទេ ។ ដូច្នេះមកស្គាល់តារាហូលីវូដស្រីជនជាតិអាស៊ីល្បីខ្លាំងក្នុងសតវត្សទី ១៩ បួនដួងខាងក្រោម ៖

១. Anna May Wong

Anna May Wong មានឈ្មោះពិតថា Wong Liu-tsong ធ្វើការក្នុងសិល្បៈពីឆ្នាំ ១៩១៩ ដល់ឆ្នាំ ១៩៦១ ភាគច្រើនគេស្គាល់ Anna ថាជាតារាភាពយន្តចិន-អាមេរិកាំងដំបូងគេបង្អស់ ។ នាងធ្លាប់សម្ដែងនៅក្នុងភាពយន្តសរុបជាង ៦០ ខ្សែដែលបានចាក់ផ្សាយតាមទូរទស្សន៍ មហោស្រព និងវិទ្យុ ជាអកុសលដល់ឆ្នាំ ១៩៦១ Anna ក៏ស្លាប់ដោយសារជំងឺគាំងបេះដូងនៅវ័យ ៥៦ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Nancy Kwan

Nancy Kwan គឺជាតារាចិន-អាមេរិកាំងដែលចាប់ផ្ដើមការងារដំបូងដើរតួក្នុងរឿង The World of Suzie Wong ឆ្នាំ ១៩៦០ នាងមានសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញលើសគេ មកដល់ពេលនេះអ្នកស្រីមានអាយុ ៨៣ ឆ្នាំហើយ ។

៣. Miyoshi Umeki

តារាចម្រៀង និងតារាសម្តែងជប៉ុន-អាមេរិកាំង Miyoshi Umeki គឺជាតារាអាស៊ីបូព៌ាដំបូងគេដែលឈ្នះពានរង្វាន់ Academy Award សម្រាប់តួឯកស្រីឆ្នើមក្នុងរឿង Sayonara (១៩៥៧) អំពីអ្នកបើកយន្តហោះរបស់កងទ័ពអាកាសអាមេរិកក្នុងកំឡុងសង្គ្រាមកូរ៉េស្រលាញ់​អ្នក​របាំជប៉ុន​ម្នាក់​​​ ហើយអ្នកស្រីបានស្លាប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០០៧ ដោយសារជំងឺមហារីក ។

៤. Li Lihua

អ្នកស្រីលីគឺជាតារាចិនដែលប្រឡូកក្នុងហូលីវូដនៅឆ្នាំ ១៩៥០ ដោយសម្ដែងរឿង China Doll (១៩៥៨) ជារឿងនិយាយអំពីឪពុកលក់កូនស្រីខ្លួនឯងព្រោះបាត់បង់ដីទៅកាន់ជនឈ្លានពានជប៉ុន ចុងក្រោយគាត់ស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៧ ៕

ប្រែសម្រួល ៖​ វារី

ចុចអាន ៖ តារាហូលីវូដ ៦ រូប ធ្លាប់រៀបការយ៉ាងតិចបីដងក្នុងមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម