ជីវិតកម្សាន្ដ
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
តារាសម្តែងសិង្ហបុរី Meixin បានទម្លាយថា ក្រោយពេលថតភាពយន្តនៅប្រទេសកម្ពុជា គឺនៅពេលនាងត្រឡប់ទៅស្រុកកំណើតវិញ មានវិញ្ញាណខ្មោចបានតាមនាងពីកម្ពុជា រហូតទៅដល់សិង្ហបុរី ព្រោះតែវិញ្ញាណខ្មោចនោះស្រឡាញ់នាង ហើយចង់រៀបការជាមួយនឹងនាង។

បទពិសោធន៍ដ៏ព្រឺឆ្អឹងខ្នងនេះបានកើតឡើងនៅពេលដែលតារាស្រីរូបនេះកំពុងថតភាពយន្តឯកសារអំពីភូមិបណ្តែតទឹកលើបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា។ នៅភូមិបណ្តែតទឹកមានជនភៀសខ្លួនពីប្រទេសវៀតណាមមករស់នៅ ដោយមិនត្រូវបានអនុញ្ញាតឱ្យឡើងលើគោក រហូតដល់គាត់ស្លាប់ និងបូជាសព។

Meixin ប្រាប់សារព័ត៌មានក្នុងស្រុក 8days កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ថា “បន្ទាប់ពីខ្ញុំជិះយន្តហោះត្រឡប់ទៅផ្ទះវិញ មិត្តរបស់ខ្ញុំដែលចេះខាងអាគមងងឹត បានមកផ្ទះរបស់ខ្ញុំ។ ពេលនោះមិត្តរបស់ខ្ញុំបានដឹងថាមានវិញ្ញាណតាមខ្ញុំ ទើបគាត់សួរថាខ្ញុំថាបានខុសមាត់ខុសក ឬបានបំពានអ្វីនៅកម្ពុជាឬអត់? ខ្ញុំប្រាប់គាត់ថា ខ្ញុំមិនបាននិយាយឬធ្វើអ្វីដែលខុសពីអ្នកដឹកនាំរឿងប្រាប់នោះទេ ប៉ុន្តែខ្ញុំបានលេងទីបញ្ចុះសព” ។

ភ្លាមៗមិត្តរបស់ Meixin ប្រាប់ថា នាងបានជាន់ក្បាលផ្នូរដោយអចេតនា ពេលទៅលេងទីបញ្ចុះសព ហើយជំនួសដោយការខឹងសម្បារលើនាង ខ្មោចនោះចង់រៀបការជាមួយនាង ទើបបានជាតាមនាងរហូតដល់សិង្ហបុរី។ ក្រោយដឹងរឿងហេតុ មិត្តរបស់នាងបានធ្វើពិធីសុំខមាទោស ហើយឱ្យ Meixin ធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណនោះផងដែរ។
យ៉ាងណាមិញ ហេតុការណ៍អប្បិយជំនឿរបស់ Meixin បានកើតឡើងតាំងពីនាងនៅជំទង់មកម្ល៉េះ ខណៈបច្ចុប្បន្ននាងមានវ័យ ៣៦ឆ្នាំហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asianone
ចុចអាន៖ តារារ៉េប Cardi B សម្ញែងចិញ្ចៀនពេជ្រតម្លៃ ១៦លានដុល្លារ ផ្អើលកម្មវិធីជប់លៀង Oscar

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច