ជីវិតកម្សាន្ដ
មកដឹងពីតម្លៃផ្ទះរាប់សិបលានរបស់ Michelle ស្ត្រីអាស៊ីដំបូងគេឈ្នះពានរង្វាន់ Oscars
បន្ទាប់ពីទទួលបានភាពល្បីល្បាញជាតារាសម្តែង Michelle Yeoh ក៏ដូចជាក្នុងនាមជាសិល្បករអាស៊ីដែលទទួលបានជោគជ័យបំផុត ក៏ជ្រើសរើសសន្សំទ្រព្យសម្បត្តិដោយការទិញអចលនទ្រព្យឫផ្ទះនៅប្រទេសម៉ាឡេស៊ី និងហុងកុង។

កាលពីថ្ងៃទី១៤ ខែមីនា គេហទំព័រ HK01 បានរាយការណ៍ថា Michelle Yeoh មានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលគេប៉ាន់ប្រមាណថាមានជាង ៤០ លានដុល្លារ។ ជាសិល្បករអាស៊ីដំបូងគេទទួលបានពានរង្វាន់ Oscars បានទិញអាផាតមិនថ្លៃៗ ជាច្រើននៅម៉ាឡេស៊ី និងហុងកុង ដើម្បីសន្សំទ្រព្យសម្បត្តិរបស់នាង ។

យោងតាមគេហទំព័រ HK01 តារាស្រីរូបនេះសុខចិត្តចំណាយប្រាក់ ៤.៤ លានដុល្លារដើម្បីវិនិយោគ លើអាផាតមិនប្រណីតនៅ Millennium Tower ក្នុងទីក្រុង San Francisco ។ ទោះយ៉ាងណាក៏ដោយការដេញថ្លៃរបស់ Michelle Yeoh បានបរាជ័យ ក្រោយមកនាងបានប្រើលុយដើម្បីប្តូរទៅទិញអាផាតមិនចំនួន ២ ដែលមានផ្ទៃដីសរុប ៥៤៧ m2 នៅ ស្រុកកំណើតរបស់នាងនៅប្រទេសម៉ាឡេស៊ី ។

ជាពិសេសតារាសម្តែង Michelle Yeoh បានវិនិយោគលើអចលនទ្រព្យនៅហុងកុងតាំងពីឆ្នាំ ១៩៩០ នាងបាន ទិញអាផាតមិនប្រណីតជាច្រើននៅតំបន់លំនៅដ្ឋាន Vivian Court ក្នុងតម្លៃ ៧៩០,០០០ ដុល្លារ។ បន្ទាប់ពីការកាន់កាប់រយៈពេល ៣០ ឆ្នាំ អចលនទ្រព្យនេះមានតម្លៃទីផ្សារ ៧៥ លានហុងកុង (៩.៥ លានដុល្លារអាមេរិក) ច្រើនជាងតម្លៃទិញដើម ១២ ដង។

ជាមួយគ្នានេះ យោងតាមសារព័ត៌មាន Oriental Daily បានឲ្យដឹងថា Michelle Yeoh និងស្វាមីមហាសេដ្ឋី Jean Todt បច្ចុប្បន្នរស់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ វីឡារបស់ពួកគេមើលឃើញភ្នំមានរចនាបថរាជវង្សអឺរ៉ុបជាមួយនឹងគ្រឿងសង្ហារិមថ្លៃៗ ដោយផ្ទះនេះមានតម្លៃរាប់សិបលានដុល្លារឯណោះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មកស្គាល់តារាហូលីវូដស្រីជនជាតិអាស៊ី ៤ ដួង ល្បីខ្លាំងក្នុងសតវត្សទី ១៩

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ