ជីវិតកម្សាន្ដ
បែកគ្នាជិត១០ឆ្នាំ Park Shin Hye និង Park Hyungsik វិលជួបគ្នាវិញក្នុងរឿងភាគថ្មី
បន្ទាប់ពីបែកគ្នាជិត១០ឆ្នាំ តារាសម្ដែងស្រីកូរ៉េខាងត្បូង Park Shin Hye បានវិលមកជួបដៃគូចាស់ Park Hyungsik ជាលើកដំបូងក្នុងរឿងភាគថ្មី ‘Doctor Slump’ ខណៈអ្នកទាំងពីរគឺជាតួឯកប្រុស-ស្រីក្នុងភាពយន្តមួយនេះ។

វាបង្ហាញពីការជួបជុំគ្នាលើកដំបូងរបស់ Park Shin hye និង Park HyungSik ក្រោយអ្នកទាំងពីរបែកគ្នាអស់រយៈពេល ១០ ឆ្នាំចាប់តាំងពីរឿងភាគដ៏ល្បី The Heirs កាលឆ្នាំ២០១៣ ធ្លាប់ល្បីរន្ទឺទូទាំងប្រទេសអាស៊ីផងដែរ។យ៉ាងណាមិញនេះក៏ជាការវិលត្រលប់របស់ Park Shin Hye លើកដំបូង បន្ទាប់ពីរៀបការសាងសុភមង្គលនិងកូនប្រុសម្នាក់កាលពីកន្លងទៅ។
Doctor Slump’ ជាភាពយន្តនិយាយអំពីបុគ្គលពីរនាក់ក្នុងអំឡុងពេលដ៏ខ្មៅងងឹតបំផុតនៃជីវិតរបស់ពួកគេ។ ទីមួយ មានគ្រូពេទ្យវះកាត់កែសម្ផស្សលំដាប់កំពូលមួយរូប Yeo Jung Woo (Park Hyungsik) ដែលជីវិតដ៏ល្អឥតខ្ចោះរបស់គាត់បានធ្លាក់ចុះបន្ទាប់ពីគ្រោះថ្នាក់វះកាត់។ ផ្ទុយពីគាត់ គ្រូពេទ្យឯកទេសខាងថ្នាំស្ពឹក Nam Ha Neul (Park Shin Hye) ថ្ងៃមួយបានដឹងថា ក្រៅពីការងារមមាញឹកក្នុងមន្ទីរពេទ្យ ជីវិតរបស់នាងគ្មានន័យអ្វីទាំងអស់។ ដោយមានជំនួយពីសហការី Bin Dae Young (Yoon Park) និង Lee Hong Ran (Gong Sung Ha) អ្នកទាំងពីរត្រូវឆ្លងកាត់ម៉ោងដ៏ខ្មៅងងឹតបំផុតនៃជីវិតរបស់ពួកគេ ហើយស្វែងរកសុភមង្គលម្តងទៀតនៅក្នុងរឿងកំប្លែងបែបមនោសញ្ចេតនានេះ។ រឿងភាគមួយនេះ គ្រោងនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ JTBC ក្នុងឆ្នាំ២០២៣តែម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa បំបែកកំណត់ត្រាជាតារាអាស៊ី មានអ្នកតាមដានច្រើនជាងគេនៅលើ Instagram
ចុចអាន៖Song Hye Kyo និង Song Joong Ki ម្នាក់ណារកចំណូលច្រើនជាងគេ ក្នុងភាពយន្តកំពុងល្បី?

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ