ជីវិតកម្សាន្ដ
Selena Gomez សម្រក់ទឹកភ្នែក ក្រោយមានរឿង ចម្រូងចម្រាសមើលងាយរូបរាងនាង
ក្រោយពីមានរឿងចម្រូងចម្រាសតារាចម្រៀងនិងសម្តែង Selena Gomez បានសម្រក់ទឹកភ្នែកជាមួយការប្រមាថមើលងាយជាញឹកញាប់នៅលើបណ្តាញសង្គមថាធាត់ដែលប៉ះពាល់ខ្លាំងដល់សុខភាពផ្លូវចិត្តរបស់នាងជាខ្លាំង ។
ដូច្នោះហើយ នាងបានទទួលស្គាល់ថា នាងស្ថិតក្រោមសម្ពាធ និងអស់កម្លាំងខ្លាំង នៅពេលអានមតិយោបល់ដែលមើល ងាយរូបរាង និងឡើងទម្ងន់របស់នាង។ Selena បាននិយាយថា “ជាក់ស្តែង មនុស្សចេះតែរិះគន់ឥតឈប់ឈរវាដូចជាពួកគេតែងតែព្យាយាមធ្វើឱ្យខ្ញុំមានអារម្មណ៍អត់ល្អ។ ខ្ញុំត្រូវបានគេរិះគន់ចំពោះការឡើងទម្ងន់ ទោះបីជាការឡើងទម្ងន់គឺដោយសារតែជំងឺរបស់ខ្ញុំក៏ដោយ” ។
តារាចម្រៀងវ័យ៣០ឆ្នាំរូបនេះបានបន្តថា “ខ្ញុំកុហក (មិនខ្វល់នឹងការបញ្ចេញមតិអាក្រក់)” ខ្ញុំតែងតែបង្ហោះរូបខ្លួនឯង ហើយនិយាយថាមិនខ្វល់ ខ្ញុំមិនស្តាប់ពាក្យអវិជ្ជមានដែលគេនិយាយ ទោះជាយ៉ាងណា ពេលដែលខ្ញុំសរសេរវាឡើងទាំងនោះទាំងខ្ញុំស្រក់ទឹកភ្នែក។ កន្លងមកអតីតតារា Disney តែងទទូចថា ការបញ្ចេញយោបល់អាក្រក់មិនប៉ះពាល់ដល់ជីវិតរបស់នាងទេ។ យ៉ាងណាមិញ នៅពេលនេះ Selena សារភាពថានាងតែងតែរងសម្ពាធដោយពាក្យសម្ដីរបស់ទស្សនិកជននៅលើបណ្ដាញសង្គម ។
នេះមិនមែនជាលើកទីមួយទេ ដែល Selena Gomez ចែករំលែកអំពីបញ្ហានៃការមើលងាយចំពោះ រូបរាងរបស់នាង។ មុននេះបន្តិច ក្នុងកិច្ចសន្ទនាជាមួយអ្នកគាំទ្រក្នុង Tik Tok តារាចម្រៀង តារាសម្តែងរូបនេះក៏បាននិយាយថា នាងត្រូវបង្ខំចិត្តលេបថ្នាំដើម្បីព្យាបាលជម្ងឺ Lupus erythematosus ដែលបណ្តាលឱ្យនាងហើម និងឡើងទម្ងន់ដែលនេះគឺជាផលប៉ះពាល់នៃថ្នាំនេះ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មកដឹងពីតម្លៃផ្ទះរាប់សិបលានរបស់ Michelle ស្ត្រីអាស៊ីដំបូងគេឈ្នះពានរង្វាន់ Oscars
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ