ជីវិតកម្សាន្ដ
មុនគ្រងមកុដ បវរកញ្ញាថៃ Maeya ធ្លាប់ត្រូវគេ Bully តាំងពីតូច
បញ្ហានៃការគំរាមសម្លុត ឬមាក់ងាយ (Bully) បាននិងកំពុងក្លាយជារឿងដែលមនុស្សមួយចំនួនប្រើវាយប្រហារគ្នាមិនថានៅលើបណ្ដាញសង្គម ឬនៅក្នុងសង្គមជាក់ស្ដែងឡើយ។ ទោះបីជាមានមនុស្សមួយចំនួនព្យាយាមលុបបំបាត់ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនទៀតព្យាយាមធ្វើវាឡើង រហូតធ្វើឱ្យជនដែលត្រូវគេ Bully មានបញ្ហាផ្លូវចិត្ត និងមានអ្នកខ្លះដាច់ចិត្តធ្វើអត្តឃាតក៏មាន។

យ៉ាងណាមិញ អ្នកដែលត្រូវគេ Bully ខ្លះ មិនបានបាក់ទឹកចិត្តនោះទេ ពួកគេបានយករឿងដែលគេមាក់ងាយ មកផ្ដុំជាកម្លាំងចិត្ត ដើម្បីតស៊ូក្លាយជាបុគ្គលជោគជ័យនៅក្នុងសង្គម និងធ្វើជាគម្រូដល់មនុស្សជាច្រើន។ តួយ៉ាង បវរកញ្ញាភេទទី៣ Maeya Sunsun ម្ចាស់មកុដកម្មវិធី Fabulous Thailand 2023 ធ្លាប់រងការ Bully តាំងពីនៅតូចៗ ប៉ុន្តែនាងតស៊ូជម្នះ រហូតមកដល់បច្ចុប្បន្នជីវិតនាងត្រូវមនុស្សជាច្រើនតាមគាំទ្រ។

នៅក្នុងបទសម្ភាសន៍មួយជាប៉ុស្តិ៍ទូរទស្សន៍ថៃ Maeya ប្រាប់ថា កាលនាងនៅរៀនបឋមសិក្សា មិនត្រឹមតែមិត្តរួមថ្នាក់ Bully នោះទេ សូម្បីអាណាព្យាបាលសិស្សមួយចំនួនក៏មាក់ងាយ មើលលើមើលក្រោម ក្នុងក្រសែភ្នែកខ្ពើមរអើមដែលនាងមានសម្រស់មិនស្អាត ថែមទាំងខុសគេទៀត។ មិនតែប៉ុណ្ណោះ នាងបន្តថា នៅពេលនាងក្លាយជាតារាកំប្លែងហើយក៏ដោយ ក៏មិនខ្វះទេអ្នក Bully ដែរ ហើយសូម្បីពេលនេះ ពេលនាងជាប់ជាបវរកញ្ញាឯកនៅតែមានមនុស្ស Bully នាងអ៊ីចឹង។

ទោះយ៉ាងណា Maeya មិនយកចិត្តទុកដាក់នោះទេ ព្រោះបើនាងខ្វល់ខ្វាយ នាងប្រាកដជាឈឺចិត្តស្អិតទ្រូង មិនអាចក្លាយជានាងដូចពេលនេះឡើយ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម្រស់បវរកញ្ញាថ្មីមួយរូប កំពុងបង្កការចាប់អារម្មណ៍ពេញបណ្ដាញសង្គមថៃ
ចុចអាន៖ Anchilee អតីតបវរកញ្ញាចក្រវាលថៃ ធ្លាប់ត្រូវមិត្តប្រុសវាយធ្វើបាប ថែមទាំងគំរាមសម្លាប់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់