Connect with us

ជីវិតកម្សាន្ដ

អតីតតួឯកប្រុស តាវ មីងសឺ ថា ដើម្បីមានតុល្យភាពផ្លូវចិត្ត លោកមិនដែលប្រើទូរស័ព្ទទេ

បានផុស

នៅ

តារាប្រុសតៃវ៉ាន់ និងជាអតីតសមាជិកក្រុម F4 លោក Jerry Yan ត្រូវគេសរសើរជាញឹកញាប់ថា មើលទៅក្មេងជាងអាយុ៤៦ឆ្នាំ ស្របពេលដែលលោកនិយាយថា ដើម្បីមានតុល្យភាពផ្លូវចិត្តពីខាងក្នុង​ និងមានសម្រស់ស្អាត លោក​មិន​ប្រើ​ទូរស័ព្ទ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន លោក Jerry ត្រូវបានសួរអំពីរបៀបដែល​គាត់រក្សាសន្តិភាព និងតុល្យភាពផ្លូវចិត្តជាពិសេសពាក់ព័ន្ធនឹងសម្រស់ក្មេងវ័យរបស់លោក។ តារា​ឆ្លើយប្រុសរូបនេះបានឆ្លើយ​តបថា “វាសាមញ្ញណាស់សម្រាប់ខ្ញុំ ពីព្រោះជាទម្លាប់​ខ្ញុំ​មិន​ប្រើ​ទូរស័ព្ទ​ទាល់តែ​សោះ។ ខ្ញុំ​គិត​ថា ទូរស័ព្ទ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ព័ត៌មាន​លើស​ចំណុះ ហើយ​អ្នក​ទទួល​បានព័ត៌មានច្រើន​ពី​ពិភព​ខាង​ក្រៅ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ពេលខ្លះ រឿងទាំងនេះ​អាច​រំខាន​ដល់​ល្បឿន​ដែល​អ្នក​រស់នៅ​យ៉ាង​ងាយស្រួល។ ដូច្នេះ ខ្ញុំ​កម្រ​ប្រើ​ទូរស័ព្ទ​ណាស់ ហើយ​ខ្ញុំ​មិន​អាន​ព័ត៌មាន​ប្រភេទ​ណា​សម្រាប់​កម្សាន្ត​ទេ”។

យ៉ាងណាមិញ​ក្រោយ​ទស្សនិកជន​ដែលជាអ្នកគាំទ្រតួឯកប្រុសក្នុងរឿង F4 បានដឹង​ចម្លើយ​រួច​ហើយ​ពួកគេ​សឹង​មិន​នឹកស្មាន​ថា Jerry Yan ពិតជាកំពូលតារាមាន​ទម្លាប់ល្អ​ក្នុងខ្លួន។ ដែលនេះ​ធ្វើ​ឲ្យ​លោក​មាន​សន្តិភាព​ផ្លូវ​ចិត្ត​ ហើយ​សម្រស់ក៏កាន់តែក្មេងជាងមុនថែមទៀត។​ តាមពិត​អាថ៌កំបាំង​នៅ​ជិត​បង្កើយ​សោះ! ជាមួយគ្នានេះដែរ កាលពីឆ្នាំមុន Jerry ថែមទាំងបានទស្សនារឿង Meteor Garden ឆ្នាំ២០០១ សម្រាប់កម្មវិធីចម្រុះ ដោយអ្នកគាំទ្រនិយាយថាគាត់​នៅតែមើលទៅដូចគាត់កាលពី ២ ទសវត្សរ៍មុនណាស់។

សូមរម្លឹកថាបច្ចុប្បន្ននេះ Jerry សម្ដែងក្នុងរឿង Xia Hua ជាមួយតារាសម្ដែងចិន Xu Ruohan ដែលមានអាយុ២១ ឆ្នាំ។​ ខ្សែរឿងមនោសញ្ចេតនា ដែលត្រូវបានកែសម្រួលពីសៀវភៅមួយក្បាល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន និងអ្នកនិយមលេង​អ៊ីនធឺណែត ដោយមនុស្សជាច្រើននិយាយថា Jerry នៅតែជា Idol នាពេលបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាយុក្បែរ ៥០ ឆ្នាំ តែអតីតតួឯកប្រុស F4 តៃវ៉ាន់ នៅតែមាំទាំដូចប្រុសកំលោះ

ចុចអាន៖បាត់មុខឈប់សម្ដែង តាមពិតតួសិចស៊ី Shu Qi មានជំងឺអាឡ័កស៊ីធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម