ជីវិតកម្សាន្ដ
Song Hye Kyo នាំមុខក្នុងបញ្ជីតារាស្រីកូរ៉េពេញនិយមបំផុត
បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ ឆ្នាំតារាសម្តែង Song Hye Kyo នៅតែទទួលបានតំណែងជាកំពូលតារាសម្ដែង និងត្រូវបានទស្សនិកជនជុំវិញពិភពលោកស្រលាញ់ចូលចិត្ត ។

ថ្មីៗនេះ អង្គការផ្លាស់ប្តូរវប្បធម៌អន្តរជាតិកូរ៉េបានធ្វើការស្ទង់មតិមួយដែលមានឈ្មោះថា Global Hallyu Trends 2023 ដើម្បីស្វែងរកមុខតារាដែលទស្សនិកជនអន្តរជាតិចូលចិត្តជាងគេ។ ជាពិសេស ចំណាត់ថ្នាក់របស់តារាស្រីកូរ៉េដែលបរទេសចូលចិត្តបំផុតទាក់ទាញការចាប់អារម្មណ៍ នៅពេលនោះដែលឈ្មោះរបស់ Song Hye Kyo បាននាំមុខក្នុងបញ្ជី ។

យោងតាមអង្គការនេះ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅក្នុងខែ វិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២២ ដោយមានការចូលរួមពីមនុស្ស ២៥,០០០ នាក់មកពី ២៦ ប្រទេសផ្សេងៗគ្នា។ Song Hye Kyo ត្រូវបានគេជ្រើសរើសឈ្មោះជាមួយនឹងអាជីពសម្ដែងជាងពីរទសវត្សរ៍ ដែលនាំមុខក្នុងបញ្ជីតារាស្រីកូរ៉េពេញនិយមបំផុត។ មិនត្រឹមតែនេះទេ នៅក្នុងចំណាត់ថ្នាក់តារាកូរ៉េដែលទស្សនិកជនអន្តរជាតិចូលចិត្តបំផុត (ទាំងប្រុសទាំងស្រី) ដែលប្រកាសដោយអង្គការនោះ Song Hye Kyo ក៏បានបង្ហាញខ្លួនក្នុងចំណាត់ថ្នាក់លេខ ៥ ផងដែរ ជាតារាស្រីតែម្នាក់គត់ដែលជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ ភាពជោគជ័យដ៏អស្ចារ្យរបស់រឿងភាគ The Glory នៅតែបន្តជួយតារាសម្តែង Song Hye Kyo រក្សាបាននូវប្រជាប្រិយភាពទូទាំងពិភពលោករបស់នាងជាមួយនឹងអ្នកគាំទ្រអន្តរជាតិ ជាមួយគ្នាទីផ្សារនៅក្រៅប្រទេសផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អតីតតួឯកប្រុស តាវ មីងសឺ ថា ដើម្បីមានតុល្យភាពផ្លូវចិត្ត លោកមិនដែលប្រើទូរស័ព្ទទេ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ