ជីវិតកម្សាន្ដ
នៅពីក្រោយការតុបតែងខ្លួនជានារីគំនូរបុរាណ នី មុន្នីនាថ ទម្លាយអត្ថន័យយ៉ាងចាក់ដោតសម្រាប់កូនខ្មែរ
កញ្ញា នី មុន្នីនាថ កន្លងមក ត្រូវបានគេស្គាល់ថាជាតារាសម្ដែងពូកែទឹកភ្នែក ដែលក្ដោបក្ដាប់បានឱកាសសម្ដែងតួឯកស្ទើរគ្រប់រឿងនៅក្នុងវិស័យភាពយន្តរបស់ខ្មែរ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានទស្សនិកជនសរសើរតាមរយៈសកម្មភាពការងារសង្គម និងជាប្រធានមូលនិធិផ្ដល់ឈាមផងដែរ។

អ្វីដែលភ្ញាក់ផ្អើលទៀតនោះ កាលពីថ្មីៗនេះ នី មុន្នីនាថ បានបង្កការចាប់អារម្មណ៍ និងផ្ទុះការកោតសរសើរពីសំណាក់មហាជនគ្រប់គ្នា បន្ទាប់ពីឃើញតារាស្រីរូបនេះបានបង្ហាញខ្លួនក្នុងការតុបតែងខ្លួនជានារីគំនូរបុរាណយ៉ាងទាក់ទាញ។ ស្របពេលរូបភាពនេះកំពុងត្រូវបានការគាំទ្រពីមជ្ឈដ្ឋានមហាជន តារាស្រី នី មុន្នីនាថ បានបញ្ចេញចំណាប់អារម្មណ៍ជុំវិញសកម្មភាពក្នុងការតុបតែងសំលៀកបំពាក់បុរាណខ្មែរ។

កញ្ញា នី មុន្នីនាថ បានរៀបរាប់ខ្លឹមសារថា តើអ្នកដឹងទេថា បុព្វបុរសខ្មែរយើងបានបន្សល់ទុកកេរដំណែលច្រើនណាស់មកដល់កូនចៅជំនាន់ក្រោយ ក្នុងនាមជាកូនខ្មែរ ត្រូវថែរក្សា និងហ៊ានបង្ហាញឲ្យគេស្គាល់។ នេះជានារីគំនូរបុរាណ ជាផ្នែកមួយ នៃការបង្ហាញវប្បធម៌ខ្មែរដល់កូនចៅជំនាន់ក្រោយឲ្យបានដឹង និងស្វែងយល់។

មុន្នីនាថ និយាយបន្តទៀតថា ឈុតដកស្រង់ចេញពីគំនូរបុរាណដែលស្ថិតនៅលើជញ្ជាំងព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំង ដោយប្រើប្រាស់គ្រឿងទាំងស្រុង នៃរូបគំនូរផាត់មុខបុរាណលាបខ្លួនស និងប្រើប្រាស់តិចនិកបិទសក់ឲ្យដូចកោរជុកតាមបែបបុរាណ ដែលស្ទើរតែគ្មានអ្នកដឹង និងស្គាល់នាពេលកន្លងមក។ ការលាបខ្លួនឲ្យសដំណាងឲ្យភាពបរិសុទ្ធស្មោះសរនៅសម័យបុរាណ គេលាបខ្លួនឲ្យស ដើម្បីថ្វាយខ្លួនឲ្យព្រះរាជា ឬលាបខ្លួនឲ្យស ដើម្បីរាំថ្វាយអាទិទេព ជាដើម។

តារាសម្ដែង នី មុន្នីនាថ លើកឡើងថា ការលាបខ្លួនឲ្យសនេះមានអត្ថន័យផ្សេងៗគ្នាទៅតាមពេលវេលាសម័យកាល និងទៅតាមប្រទេសនីមួយៗ នៃប៉ែកអាស៊ី តើមានមនុស្សប៉ុន្មាននាក់ដែលស្គាល់ការតុបតែង និងស្លៀកពាក់បែបនេះ? ខ្ញុំព្យាយាមបង្ហាញអ្វីដែលខ្មែរមាន ខ្ញុំមិនបានជួយអ្វីក្រៅពីការចែករំលែក និងថែរក្សាវប្បធម៌ដ៏មានតម្លៃតាមអ្វីដែលអាចធ្វើទៅបាននោះទេ។ នី មុន្នីនាថ និយាយថា “ខ្ញុំគ្រាន់តែសង្ឃឹមថា នេះជាប្រយោជន៍ដល់វប្បធម៌ខ្ញុំ បើយើងមិនស្គាល់ មិនថែ មិនបង្ហាញទេ នោះថ្ងៃណាមួយយើងនឹងបាត់បង់”៕
អត្ថបទ ៖ ចាន់រ៉ា




-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល