ជីវិតកម្សាន្ដ
Taylor Swift ត្រៀមចេញចម្រៀងថ្មី ៤ បទ មុនការប្រគំតន្ត្រីទេសចរណ៍ពិភពលោក
Taylor Swift បានប្រកាសកាលពីពេលថ្មីៗនេះថា នាងនឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការចេញបទចម្រៀងចំនួន ៤ បទ មុនការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនាពេលខាងមុខរបស់នាង ។

Taylor Swift បានចែករំលែកក្នុងការបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងដែលបង្ហាញពីរូបភាព ៣ សន្លឹក និងបានសរសេរថា “ក្នុងកម្មវិធីការប្រគំតន្ត្រីទេសចរណ៍ Eras Tour ខ្ញុំនឹងចេញចម្រៀង ៤ បទក្នុងអាល់ប៊ុម Midnight “។

យោងតាមការបង្ហោះរបស់នាង បទថ្មីទាំង ៤ នោះនឹងរួមបញ្ចូលការថតឡើងវិញនូវបទចម្រៀង “Eyes Open” និង “Safe & Sound” ដែលបង្ហាញពី Joy Williams និង John Paul White ជាអតីតក្រុមតន្រ្តី The Civil Wars ដែលបានរំសាយក្រុមនៅឆ្នាំ ២០១៤ ។ ជាមួយគ្នានេះ នឹងមានការ ថតឡើងវិញនូវបទ “If This Was a Movie” ឆ្នាំ ២០១០ របស់នាង និងបទចម្រៀងមួយទៀតដែលមានចំណងជើងថា “All of the Girls You Loved Before” ។

ទន្ទឹមនឹងនោះ អ្នកគាំទ្រ Taylor Swift ក៏កំពុងរង់ចាំយ៉ាងអន្ទះសារ ក៏ដូចជាត្រៀមបង្ហាញការភ្ញាក់ផ្អើលចំពោះការចេញបទចម្រៀងថ្មីចំនួន ៤ បទ មុនពេលនាងចេញដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Cha Joo Young លាតត្រដាងការពិតនៃឈុតឆាកស្រាតននលគកក្នុងរឿង “The Glory”

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ