ជីវិតកម្សាន្ដ
តារា Net Idol ថៃ បង្ហាញរូបរាងថ្មី ក្រោយវះកាត់អស់ ៣៧លាន
តារាភេទទី៣ថៃ Fluke Kalon ដែលជា Net Idol ដ៏ល្បីនៅក្នុងប្រទេស បានបង្ហាញរូបរាង និងសម្រស់ថ្មីរបស់ខ្លួន ក្រោយវះកាត់រួចរាល់ និងសម្ងំព្យាបាលអស់រយៈពេលប៉ុន្មានថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង។

តារាភេទទី៣ រូបនេះ បានបង្ហោះរូបភាពខ្លួនហោះហើរពីប្រទេសកូរ៉េមកទឹកដីថៃវិញ និងទម្លាយតម្លៃវះកាត់ថា នាងចំណាយប្រាក់អស់ ៣៧លានបាត (ប្រហែល ១.០៨លានដុល្លារអាមេរិក) សម្រាប់ការវះកាត់លើកនេះ។ ទោះយ៉ាងណា ថ្លៃចំណាយនេះ មិនមែនតម្លៃវះកាត់តែមួយមុខនោះទេ វាបូកបញ្ចូលទាំងថ្លៃស្នាក់នៅ និងហូបចុកផងដែរ។

Fluke Kalon បន្ថែមថា នេះមិនមែនជាលើកទីមួយទេដែលនាងទទួលការវះកាត់ ព្រោះកាលពី ៦ឆ្នាំមុន នាងធ្លាប់វះកាត់ច្រមុះម្ដងរួចមកហើយ។ ដោយឡែកសម្រាប់ការវះកាត់លើកទី២នេះ នាងបានវះកាត់ត្រចៀក កាត់ត្របកភ្នែក តម្រង់ច្រមុះ ចាក់បបូរមាត់ បូមខ្លាញ់ក្បាលពោះ និងធ្វើដើមទ្រូងឱ្យមានរាងធំជាងមុន។
បន្ទាប់ពីឆ្លងកាត់មុខកាំមុខរួចរាល់ ឃើញថាសម្រស់របស់ Fluke Kalon ពិតជាមានការប្រែប្រួលជាងមុនឆ្ងាយ ដោយនាងកាន់តែស្រស់ស្អាតទ្វេដង៕


















ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុនគ្រងមកុដ បវរកញ្ញាថៃ Maeya ធ្លាប់ត្រូវគេ Bully តាំងពីតូច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ