ជីវិតកម្សាន្ដ
លីម តិចម៉េង ទម្លាយអាថ៌កំបាំងចិញ្ចៀនខ្មៅ
តារាចម្រៀង លីម តិចម៉េង មានដើមកំណើតមកពីទឹកដីខេត្តកំពង់ចាមបានទម្លាយពីប្រវត្តិតស៊ូខ្លះៗថា ខ្លួនធ្លាប់ជាអតីតក្មេងឃ្វាលគោ, ធ្លាប់រត់តុតាមរោងការ និងជាសន្តិសុខជាដើម។
ជាការពិតតារាចម្រៀងវ័យក្មេង លីម តិចម៉េង បន្ទាប់ពីក្លាយជាម្ចាស់ពានបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រទស្សនិកជនគឺមានការកើនឡើងជាបន្តបន្ទាប់ពិសេសតាមរយៈការឡើងច្រៀងលើឆាកម្តងៗមានអ្នកទៅគាំទ្រភ្លូកទឹកភ្លូកដីតែម្តង។

គេចាំបានថា បន្ទាប់ទទួលបានជ័យលាភីជាម្ចាស់ពានកាលណោះគឺមានការស៊ែរចែករំលែកតៗគ្នាដោយក្នុងនោះគេសម្គាល់ឃើញថា កម្លោះតូច លីម តិចម៉េង ក៏បានពាក់ចិញ្ចៀនដែលមានត្បូងពណ៌ខ្មៅស្រដៀងគ្នាទៅនឹងម្ចាស់ពានរដូវកាលទីមួយ និងទីពីរគឺលោក នី រតនា និងកញ្ញា ឈិន ម៉ានិច។ ប៉ុន្តែពុំមានបកស្រាយពីសាមីខ្លួនលោក លីម តិចម៉េង ទេជុំវិញរឿងដ៏ចាប់អារម្មណ៍នេះ។
ដោយឡែកស្រាប់តែមុននេះតារាចម្រៀងលោក លីម តិចម៉េង បានទម្លាយប្រវត្តិចិញ្ចៀនត្បូងខ្មៅនាំសំណាងដែលគ្រប់គ្នាពុំធ្លាប់ដឹង។ បើតាមការរៀបរាប់របស់ លីម តិចម៉េង បញ្ជាក់ថា សម្រាប់ចិញ្ចៀនត្បូងខ្មៅនាំសំណាងដែលខ្លួនលោកកំពុងពាក់នៅដៃនេះគឺទទួលពីលោកយាយជាទីស្រលាញ់របស់ខ្លួនមុនពេលដែលគាត់ចែកឋានទៅ។

កម្លោះសង្ហា លីម តិចម៉េង បាននិយាយបន្តទៀតថា ចិញ្ចៀននេះគឺលោកយាយរបស់ខ្លួនបានផ្តល់ឲ្យតាំងពីលោកនៅវ័យក្មេងមកម្លេះដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណជាង ១០ ឆ្នាំមកហើយពោលគឺអំឡុងពេលរៀននៅសាលាបឋមសិក្សា។
កន្លងមកគឺមានការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គមថា ចិញ្ចៀនក្បូងខ្មៅដែល តិច ម៉េង ពាក់ក្នុងដៃនោះពិតជានាំលាភនាំហេងតែយ៉ាងណាក៏រួមផ្សំជាមួយនឹងសមត្ថភាពរបស់បេក្ខជនដែរប្រសិនបើមិនមានសមត្ថភាពក៏មិនអាចក្លាយជាម្ចាស់ពាននោះទេ៕

អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក