Connect with us

ជីវិតកម្សាន្ដ

Jimin និង Jisoo នឹងបង្ហាញខ្លួនរួមគ្នានៅវគ្គពិសេស ក្នុងកម្មវិធី Inkigayo

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ តារាកំពូលពីររូប Jimin សមាជិក BTS និង Jisoo សមាជិក Blackpink នឹងបង្ហាញខ្លួនក្នុងវគ្គតែមួយក្នុងកម្មវិធី Inkigayo របស់ SBS ដើម្បីសម្តែងបទចម្រៀងទោលដំបូងរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសារព័ត៌មាន Star News ទាំង Jimin និង Jisoo នឹងសម្តែងក្នុងកម្មវិធី ‘Inkigayo’ ដែលចាក់ផ្សាយនៅថ្ងៃទី ២ ខែមេសា។ Jimin ត្រូវបានគេរំពឹងថានឹងចេញអាល់ប៊ុមទោលដំបូងរបស់គាត់ “Face” ដែលចេញផ្សាយនៅថ្ងៃទី ២៤ ខែមីនា បន្ទាប់ពីបានចេញបទចម្រៀងនាំមុខ “Set Me Free Pt. 2” នៅថ្ងៃទី ១៧ ខែមីនា។

រីឯ Jisoo ក៏កំពុងចេញអាល់ប៊ុមទោលដំបូងរបស់នាង ‘Me’ តារាស្រីរូបនេះ គឺជាសមាជិកចុងក្រោយរបស់ Black pink ដែលបានចេញអាល់ប៊ុមទោល ដើម្បីបង្ហាញពីទេពកោសល្យរបស់នាងក្នុងនាមជាសិល្បករទោល។

នៅក្នុងកម្មវិធី Inkigayo ចាក់ផ្សាយនៅថ្ងៃទី ៣ ខែ មេសា ត្រូវបានគេរំពឹងថាជាពេលវេលាដ៏មានតម្លៃបំផុត នៅពេលដែលសិល្បករកំពូលៗរបស់ពិភពលោកទាំងពីរសម្តែងទោលរបស់ពួកគេជាលើកដំបូង។ អ្នកគាំទ្ររំភើបចិត្តពេលឃើញសិល្បករសាកល២រូបសម្តែងបទចម្រៀងទោលក្នុងវគ្គតែមួយ ហើយក៏ជាពេលមួយដែលគ្រប់គ្នាទន្ទឹងរង់ចាំទស្សនា៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖២០២៣ Bright ទម្លាក់រៀមច្បង ៣ រូប ក្លាយជាតារាថៃមានអ្នក Follow ច្រើនជាងគេលើ IG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម