ជីវិតកម្សាន្ដ
តារាស្រី ៥ រូប ត្រូវទស្សនិកជនប្រដូចថា មានមុខមាត់ស្រដៀង Aum Patchrapa
បច្ចុប្បន្ននេះ Aum Patchrapa ជាតារាស្រីលេខ១ស្ថិតក្នុងដួងចិត្តទស្សនិកជនទាំងប្រុសទាំងស្រី មិនថាអត្តចរិត ជំនាញសម្ដែង និងសម្រស់ រៀមច្បងរូបតែងត្រូវទស្សនិកជនកោតសរសើរជានិច្ចកាល។
លើសពីនេះ សូម្បីតែហ្វេនស្រីៗសុខចិត្តចំណាយលុយទៅវះកាត់កែសម្ផស្សដើម្បីបានដូច Aum។ ប៉ុន្តែមនុស្សមួយចំនួនមានមុខស្រដៀង Aum ដោយមិនពឹងផ្អែកលើកាំបិតសូម្បីតែបន្តិចណា ហើយពួកគេទាំងនោះខ្លះក៏ជាតារាថែមទៀត។
១ តារាម៉ូដែល Atom Phakjira

តារាម៉ូដែលសិចស៊ី Atom Phakjira មានទម្រង់មុខស្លីម ច្រមុះខ្ពស់ នាងត្រូវបានទស្សនិកជនប្រដូចនឹង Aum ដោយសារមានបបូរមាត់និងស្នាមសើចដូចគ្នា។ នៅក្នុងវិស័យសិល្បៈ Atom ជាតួសម្តែងក្នុងរឿងភាគ ភាពយន្តល្បីៗ និងថតម៉ូដែលឲ្យទស្សនាវដ្ដីថែមទៀតផង។
២ Mint Natwara

តាមពីក្រោយដោយ Mint Natwara ជាតួឯកស្រីញញឹមស្រស់ ដែលមហាជនជាច្រើនចាត់ទុកថានាងក៏មានមុខមាត់ស្រដៀងនឹង Aum Patcharapa ដូចគ្នា។ តារាសម្ដែងងរូបនេះមានបុគ្គលិកលក្ខណៈមិនត្រាប់តាមនរណាម្នាក់ ធ្វើឲ្យនាងមានសម្រស់ស្រស់ស្អាត និងមានមន្តស្នេហ៍រហូតដល់សព្វថ្ងៃ។
៣ Min Peachaya

Min Peachaya ជាមនុស្សម្នាក់ទៀតដែលត្រូវបានគេមើលឃើញថាជា Aum Patcharapa តាំងពីចូលសិល្បៈ។ រហូតមកដល់ពេលនេះ អ្នកទាំងពីរមានលក្ខណៈស្រដៀងគ្នា។ ប៉ុន្តែ Min នឹងក្លាយជាតួស្រីដ៏គួរឲ្យស្រលាញ់ ខណៈ Aum នឹងក្លាយជាតារាសិចស៊ី។ ប៉ុន្តែពេលឈរជាមួយជ្រុងខ្លះ នៅតែមានលក្ខណៈស្រដៀងគ្នាគួរឲ្យភ្ញាក់ផ្អើល។
៤ Due May

អតីតសង្សារតារាសម្ដែង Ken Phuphoom ត្រូវអ្នកនិយមលេងបណ្ដាញសង្គមប្រៀបធៀបរូបភាពរបស់នាង និងដាក់រហស្សនាមថា Aum Patchrapa ដែលធ្វើឲ្យមនុស្សជាច្រើនសម្រុកទៅឆែកប្រវត្តិរូបនាងខ្ទេចខ្ទីគ្មានសល់។ នាងក៏បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ និងស្គាល់កាន់តែច្រើនមកទល់ពេលនេះ។
៥ Cheezecake Jariya

Cheezecake Jariya ជាតារាស្រីមានសម្រស់ស្រស់ស្អាត ហើយនាងក៏បានសារភាពថាខ្លួនបានវះកាត់មុខទាំងមូលឲ្យដូច Aum Patchrapa ដែលពេលនេះនាងសប្បាយចិត្តខ្លាំង បន្ទាប់ពីមានគេថាមានជ្រុងខ្លះស្រដៀងនឹង Aum៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតមិត្តប្រុស Prang ជួបឧបទ្ទវហេតុត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ
ចុចអាន៖២០២៣ Bright ទម្លាក់រៀមច្បង ៣ រូប ក្លាយជាតារាថៃមានអ្នក Follow ច្រើនជាងគេលើ IG

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ