Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនចាប់អារម្មណ៍ខ្លាំង ក្រោយឃើញស្នាមសាក់នៅគល់ភ្លៅរបស់ Engfa

បានផុស

នៅ

បវរកញ្ញា Engfa Waraha ម្ចាស់​មកុដ Miss Grand Thailand បានបង្ហាញឈុតខ្លះសម្រាប់ដើរម៉ូដក្នុងកម្មវិធីមួយ ត្រូវទស្សនិកជនសរសើរថានាងមានសម្រស់ស្រស់ស្អាតខ្លាំង ប៉ុន្តែក៏ជាចំណាប់អារម្មណ៍ព្រមៗគ្នាក្រោយឃើញស្នាមសាក់នៅគល់ភ្លៅរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បវរកញ្ញាលំដាប់រងទីមួយនៃកម្មវិធី Miss Grand International 2022 រូបនេះបាន​បង្ហោះ​រូបភាពខ្លួនឯង​ក្នុង​សំលៀកបំពាក់​ដ៏សិចស៊ីពណ៌ខ្មៅមួយឈុតអមជាមួយ caption ថា “On show tonight ThaitaniumxEngfa See you babe!”​ យ៉ាងណាមិញ រូបភាពប៉ុន្មានសន្លឹក​នេះ​បាន​ធ្វើឲ្យអ្នក​គាំទ្រ​រាប់​សែន​នាក់សម្រុក​ចុច Like និង comment ដោយលើកឡើងពីទស្សនៈជាច្រើនខុសៗគ្នាថា ឥលូវ Engfa កាន់តែស្អាតជាងមុននិងទទួលបានប្រជាប្រិយភាពកាន់តែលើសមុនទៀត។ ជាពិសេសនោះគឺ​ គ្រប់គ្នា​ផ្តោត​លើ​ស្នាម​សាក់​​នៅលើ​ភ្លៅ​ ព្រោះកន្លងមកមហាជនមិនដែលឃើញឡើយ។

ត្បិតថាស្នាមសាក់របស់នាងបង្កជាចំណាប់អារម្មណ៍មហាជនក្ដី តែយ៉ាងណា Engfa ទទួលបានការសរសើរ​នាងច្រើនជារិះគន់ ខណៈអ្នកខ្លះនៅតែចាំគាំទ្របើទោះបីជាបវរកញ្ញារូបនេះប្រែប្រួលរូបរាងឬបន្ថែមស្នាមសាក់នៅកន្លែងណាក៏ដោយ។

បន្ទាប់ពីកាន់តំណែងក្នុងកម្មវិធី Miss Grand Thailand 2022 និងក្លាយជាបវរកញ្ញាលំដាប់រងទីមួយនៃកម្មវិធី Miss Grand International 2022 ទស្សនិកជន​សង្កេតឃើញថា Engfa Waraha​ ហាក់ទទួលបានការងារជាច្រើនក្នុងវិស័យសិល្បៈសឹងររកពេល​សម្រាក​គ្មាន ស្របពេលកាលពីពេលថ្មីនេះៗលេចឮដំណឹងថា​ នាងរកចំណូលខ្ទង់លានឲ្យក្រុមហ៊ុន និងថែមទាំងកាន់កាប់ទ្រព្យសម្បត្តិសុទ្ធប្រមាណ ១លានដុល្លារអាមេរិកឯណោះ៕

ចុចអាន៖តារាស្រី ៥ រូប ត្រូវទស្សនិកជនប្រដូចថា មានមុខមាត់ស្រដៀង Aum Patchrapa

ចុចអាន៖២០២៣ Bright ទម្លាក់រៀមច្បង ៣ រូប ក្លាយជាតារាថៃមានអ្នក Follow ច្រើនជាងគេលើ IG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម