Connect with us

ជីវិតកម្សាន្ដ

តារាអន្តរជាតិ ៥ រូប ធ្លាប់ជះលុយទិញអាហារឲ្យមហាជន

បានផុស

នៅ

តារាល្បីៗដែលជានិមិត្តរូបរបស់មនុស្សរាប់លាននាក់ប្រាកដជាធ្លាប់ផ្ដល់អ្វីមួយឲ្យអ្នកគាំទ្រ ហើយដូចជាបោះអាវពីលើឆាកជាដើម ប៉ុន្តែមិនងាយមានបុគ្គលល្បីណាដែលចិត្តល្អដល់ថ្នាក់ទិញអាហារឲ្យពួកគេជាពិសេសឡើយ ។ ខាងក្រោមនេះជាតារាអន្តរជាតិ ៥ រូបធ្លាប់ជះលុយទិញអាហារឲ្យមហាជន ៖

១. Harry Styles

អ្នកចម្រៀង Ed Sheeran និយាយថា កាល Harry អាយុ ១៩ ឆ្នាំគាត់ធ្លាប់ចំណាយប្រាក់ប្រហែល ២-៣ ពាន់ដុល្លារដើម្បីទិញភីហ្សាជូនដល់ជនអនាថា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Taylor Swift

ក្នុងឆ្នាំ ២០១៤ Taylor បានជួបក្មេងស្រីមួយក្រុមនៅ Central Park មិនតែប៉ុណ្ណោះនាងថែមទាំងឲ្យប្រាក់ ៩០ ដុល្លារទៅក្មេងស្រីម្នាក់សម្រាប់ទិញនំបើរីតូអបអរពិធីខួបកំណើតនៅ Chipotle ទៀតផង ។

៣. Adele

ក្នុងកម្មវិធី Carpool ខារ៉ាអូខេរបស់លោក James Corden តារាចម្រៀង Adele បាននិយាយប្រាប់ពីរឿងប៉ាវអាហារអ្នកគាំទ្រមួយគ្រួសារក្នុងឆ្នាំ ២០១៦ ទាំងស្រវឹង ។

៤. Justin Bieber

យោងតាម ​​TMZ បានឱ្យដឹងថា Justin ធ្លាប់ញ៉ាំអាហារនៅក្នុងភោជនីយដ្ឋាន NYC ហើយចំណាយលុយ ២០០ ដុល្លារសម្រាប់ប៉ាវប៉ូលីសដែលកំពុងញ៉ាំក្បែរគាត់ ។

៥. Ariana Grande

​Ariana បាននាំអ្នកគាំទ្រជនជាតិកាណាដារបស់នាងទៅផឹកតែ និងញ៉ាំអាហារថ្ងៃត្រង់នៅខែកញ្ញា ឆ្នាំ២០១៥ ។

តើតារាដួងណាជានិមិត្តរូបមានចិត្តសប្បុរសក្នុងចិត្តរបស់អ្នក ?

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារាល្បីៗលំដាប់ពិភពលោក ៦ ដួង ធ្លាប់ដៃគូក្បត់ចិត្ត ហើយមិនខ្លាចមហាជនដឹង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម