Connect with us

ជីវិតកម្សាន្ដ

Weir ចែករំលែកសុភមង្គលពិតក្នុងជីវិត ក្នុងនាមជាឪពុកថ្មីថ្មោង

បានផុស

នៅ

បន្ទាប់ពីប្រកាសឈប់សម្ដែងមួយរយៈធំ ដើម្បីយកពេលវេលាមើលថែភរិយានិងកូនតូច ​តារា​សម្តែង​ Weir Sukollawat តែងតែបង្ហោះរូបភាពនិងឃ្លិបពោរពេញ​ដោយ​ថាមពល​ដ៏​រីករាយ ជាពិសេសនៅក្នុងរបៀបនៃជីវិតគ្រួសារដែលកំពុងមានសុភមង្គលយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​រយៈ​ Instagram ផ្ទាល់ខ្លួន តារាប្រុសរូបនេះបានបង្ហាញ​រូប​ថត​ក្រុមគ្រួសារ​ក្នុង​ថ្ងៃ​សម្រាក​លំហែ​កាយ​ព្រម​ទាំងក្នុងស្ទូរីដោយសរសេរ​ Caption បរិយាយពី​រឿង​ល្អ​ៗសម្រាប់​បេះដូងលោកនាពេលនេះ ដែលធ្វើឲ្យលោកនិងភរិយាមានអារម្មណ៍សប្បាយរីករាយចាប់តាំងពីមានកូនលើកដំបូងមកម្ល៉េះ។

តួឯកប្រុសក្នុងរឿង “ពេជ្រ​កាត់​ពេជ្រ” ​បាន​សរសេរ​ថា “ក្នុងអំឡុងពេលនេះខ្ញុំសម្រាក១០០ភាគរយ ខ្ញុំរីករាយណាស់​ដែលបាន​នៅ​ជិតប្រពន្ធ​កូន ជួយចិញ្ចឹមមើលថែរគាត់ក្នុងអំឡុងពេលដែលកន្លងផុតទៅយ៉ាងលឿន។ នេះត្រូវតែជាសេចក្តីអំណរ​សម្រាប់ឪពុកម្តាយ។ ស្រឡាញ់អ្នក @vikkiiexplorer @wylyn.vw19″។

បន្ទាប់​រូបភាពនិងខេបសិន​ដ៏​មាន​សុភមង្គលរបស់ Weir Sukollawat ត្រូវបានចែករំលែក អ្នកគាំទ្រ​បានចូលមក Like នៅរូប​ភាព Cute នោះហើយបញ្ចេំមតិថា ជីវិតដ៏សាមញ្ញ ប៉ុន្តែសប្បាយរីករាយរបស់ Weir Sukollawat ពិតជាមិនសរសើរមិនបានទេ។ មើលទៅលោកពិតជាមានសុភមង្គលពិតៗ ហើយសក្តិសមជាឪពុកដែលមានភក្ដីភាពចំពោះប្រពន្ធកូនខ្លាំងណាស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនិកជនចាប់អារម្មណ៍ខ្លាំង ក្រោយឃើញស្នាមសាក់នៅគល់ភ្លៅរបស់ Engfa

ចុចអាន៖ក្រៅពីសិល្បៈ Mai Davika រកចំណូលពី YouTube ដល់ទៅខ្ទង់លានដុល្លារក្នុងមួយខែៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម