ជីវិតកម្សាន្ដ
ត្រួសៗ ពីបណ្ឌិតច្នៃម៉ូដ ឯម រៀម
ឯម រៀម ត្រូវបានមហាជនជាច្រើនស្គាល់លោកតាមរយៈការច្នៃម៉ូដដ៏លេចធ្លោ ទាក់ទាញ ជាពិសេសទៅលើការស្លៀកពាក់ និងតែងខ្លួនប្លែកៗ ចូលរួមកម្មវិធីផ្សេងៗជាច្រើន។
លោក ឯម រៀម មាននាមខាងក្រៅមួយទៀតថា «បណ្ឌិតច្នៃម៉ូដ»។ ការទទួលបានរហស្សនាម «បណ្ឌិតច្នៃម៉ូដ» នេះ ក្រោយពីមហាជនទទួលស្គាល់ស្នាដៃ ភាពប៉ិនប្រសព្វក្នុងការច្នៃម៉ូដ និងការតុបតែងខ្លួនប្លែកៗ របស់លោក។
បណ្ឌិតច្នៃម៉ូដ រូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញ សមត្ថភាពអស្ចារ្យ ច្នៃម៉ូដបានល្អ ប្លែកគេ សម្រាប់តារាចម្រៀង និងសម្ដែងល្បីៗ ជាច្រើនរូបផងដែរ។
មុននឹងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនេះ លោក ឯម រៀម ក៏ធ្លាប់ទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជនទាំងបែបស្ថាបនា និងមាក់ងាយផងដែរ។ ទោះរងព្យុះភ្លៀងបែបនេះក្ដី លោក ឯម រៀម មិនដែលបាក់ទឹកចិត្ត ហើយក៏មិនដែលគិតថា បោះបង់អាជីពរបស់លោកចោលនោះដែរ។
ក្នុងនាមលោក ឯម រៀម ជាអ្នកច្នៃម៉ូដ លោកត្រូវតែបង្ហាញម៉ូដ ផ្សព្វផ្សាយម៉ូដរបស់លោក ព្រោះថា លោកជាសិល្បករ គំនូរ ចម្លាក់ ជាអ្នកធ្វើទីផ្សារ អ្នកទំនាក់ទំនង ដើម្បីឲ្យប្រជាពលរដ្ឋស្គាល់ គឺធ្វើអ្វីៗ ដើម្បីជារូបភាពឲ្យគេស្គាល់។
នៅក្នុងវិថីសិល្បៈ បណ្ឌិតច្នៃម៉ូដ ឯម រៀម តែងតែឮពាក្យបង្អាប់ និងមិនពេញចិត្តពីអ្នកដទៃ តែសម្រាប់ម្ដាយ និងក្រុមគ្រួសាររបស់លោក តែងតែផ្ដល់កម្លាំងចិត្ត និងពេញចិត្តចំពោះភាពច្នៃប្រឌិតរបស់លោក។
ងាកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់អ្នកច្នៃម៉ូដ ឯម រៀម វិញ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគំនូរនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០០ លោកទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកគ្រឿងសង្ហារិមឯប្រទេសបារាំង។ នៅប្រទេសបារាំង លោកសិក្សាបាន ៦ ឆ្នាំ គឺ ថ្នាក់បរិញ្ញាបត្រ ៥ ឆ្នាំ និងថ្នាក់បណ្ឌិត ១ ឆ្នាំ។ លោក ឯម រៀម រៀនផ្នែកច្នៃម៉ូដគ្រឿងសង្ហារិម ហើយនៅមហាវិទ្យាល័យនោះមាន ផ្នែកក្រណាត់ FASHION ដោយក្នុងថ្នាក់រៀនមាននិស្សិតប្រហែល ១៥ នាក់ ជំនាញខុសៗគ្នា។
បណ្ឌិតច្នៃម៉ូដ ឯម រៀម មិនត្រឹមតែមានភាពប៉ិនប្រសព្វប៉ុណ្ណោះទេ ប៉ុន្តែរាល់ការច្នៃម៉ូដ លោកតែងតែគិតគូរដល់វត្ថុធាតុដើម និងផលប៉ះពាល់ដល់បរិស្ថាន។
ឆ្នាំ ២០១៥ បណ្ឌិតច្នៃម៉ូដ ឯម រៀម បានយកសំលៀកបំពាក់ធ្វើពីស្រទាប់ចេកទៅដាក់បង្ហាញក្នុងកម្មវិធីពិព័រណ៍នៅឯប្រទេស អ៊ីតាលី ហើយត្រូវបានជ្រើសរើសដាក់តាំងបង្ហាញនាទីនោះតែម្ដង។
នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់ផ្នែកហត្ថកម្មចម្លាក់ធ្វើអំពីផ្ដៅ អរូបិយ ធ្វើដោយដៃ ក្នុងកម្មវិធី «Asian actress» នាប្រទេសថៃទៀតផង។
ចំពោះជីវិតគូវិញ លោក ឯម រៀម មានភរិយា ២ នាក់ និង កូន ២ នាក់ ដោយម្ដាយមួយ មានកូនមួយ។ កូនប្រុសច្បងអាយុ ១១ ឆ្នាំ ឯកូនស្រីជាប្អូនអាយុ ៩ ឆ្នាំ។ លោក ឯម រៀម ជាអ្នកផ្ដល់អាហារកិច្ចដល់អ្នកទាំង ៤ នាក់ ដែល(រស់នៅផ្ទះពីរផ្សេងគ្នា)។
បណ្ឌិតច្នៃម៉ូដ លេចធ្លោ ទាក់ទាញ ប្លែកគេ ឯម រៀម មានវ័យប្រមាណ ៥៣ ឆ្នាំ ហើយ។ លោក ឯម រៀម ទោះបានប្រឡូកក្នុងវិស័យនេះតាំងពីឆ្នាំ ១៩៩៧ ក្ដី តែលោកនៅតែមានចិត្តស្រឡាញ់វិស័យនេះ៕
អត្ថបទ ៖ ពិសី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ