ជីវិតកម្សាន្ដ
តួចិត្តអាក្រក់ក្នុងរឿង “The Glory” សម្រក់ទឹកភ្នែកពេលកំពុងសម្ភាសន៍
តារាសម្ដែង Lim Ji Yeon តួចិត្តអាក្រក់ក្នុងរឿង “The Glory” ស្រក់ទឹកភ្នែកពេលកំពុងពេលសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយភាពយន្តរបស់នាងទើបបញ្ចាំងចប់ថ្មីៗនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយ Wikitree តារាស្រី Lim Ji Yeon ដែលដើរតួជា Park Yeon Jin ក្នុងខ្សែភាពយន្តភាគរឿង “The Glory” ស្រាប់តែបង្ហូរទឹកភ្នែកនិយាយពីអារម្មណ៍រំភើបដែលមានអ្នកស្គាល់យ៉ាងច្រើន បន្ទាប់រឿងបញ្ចប់ការចាក់ផ្សាយ។

Lim Ji Yeon និយាយថា “ខ្ញុំមិនដែលដឹងថា នឹងមានមនុស្សជាច្រើននិយាយពីឈ្មោះ Yeon Jin នោះទេ។ ខ្ញុំពិតជាមានមោទកភាពខ្លួនឯង និងអរគុណដល់អ្នកគាំទ្រទាំងអស់។ អ្នកគ្រប់គ្នានៅលើបណ្ដាញសង្គម នាំគ្នាហៅខ្ញុំថា Yeon Jin ដែលវាធ្វើឱ្យខ្ញុំរំភើបខ្លាំងណាស់” ។ បន្ទាប់ពោលប៉ុន្មានឃ្លាននេះ Lim Ji Yeon ស្រាប់តែស្រក់ទឹកភ្នែកតែម្ដង ព្រោះនាងពិតជាមិននឹកស្មានថា ប្រជាប្រិយភាពរបស់នាងកើនឡើងដល់ម្ល៉ឹងឡើយ។

បន្ថែមពីលើនេះ Ji Yeon បន្តទាំងទឹកភ្នែកទៀតថា កន្លងមកនាងមិនគិតថាការសម្ដែងចរិតតួ Yeon Jin ធ្វើឱ្យនាងមានគេស្គាល់ច្រើននោះទេ។ នាងថា “គ្រួសាររបស់ខ្ញុំ និងមិត្តភក្តិជិតស្និទ្ធប្រាប់ថា ពួកគេយំក្រោយមើលរឿង “The Glory” ព្រោះតែពួកគេសប្បាយចិត្តជំនួសខ្ញុំ” ។
គួរបញ្ជាក់ នៅក្នុងរឿង “The Glory” តារាសម្ដែង Lim Ji Yeon ដើរតួជា Yeon Jin ដែលបានគំរាមសម្លុត និងធ្វើបាបតួឯកស្រី Moon Dong Eun កាលនៅវិទ្យាល័យ។ ការធ្វើបាបរបស់តួចិត្តអាក្រក់រូបនេះ បានធ្វើឱ្យតួឯកស្រីចងគំនុំដល់ទៅ ១៨ឆ្នាំ និងតាមសងសឹក រហូតដល់ចុងក្រោយ Yeon Jin បានបាត់បង់អ្វីទាំងអស់ និងរស់នៅក្នុងគុកទាំងវិប្បដិសារី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Cha Joo Young លាតត្រដាងការពិតនៃឈុតឆាកស្រាតននលគកក្នុងរឿង “The Glory”
ចុចអាន៖ Song Hye Kyo និង Song Joong Ki ម្នាក់ណារកចំណូលច្រើនជាងគេ ក្នុងភាពយន្តកំពុងល្បី?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ