Connect with us

ជីវិតកម្សាន្ដ

អតីតមិត្តស្រី Sean Jindachot ៥ ដួង សុទ្ធតែជាតារាល្បីៗប្រចាំប្រទេសថៃ

បានផុស

នៅ

​ក្រៅពី​មានរូបរាងសង្ហា​ និងទេពកោសល្យសិល្បៈនៃការសម្តែងក្នុងភាពយន្តនិងរឿងភាគល្បីៗ តារាសម្ដែងប្រុស Sean Jindachot ក៏ធ្លាប់មានមិត្តស្រីសុទ្ធតែជាស្រីស្អាតប្រចាំប្រទេស ខណៈអតីតខ្លះជាតារាល្បីថែមទៀតផង។

ខាងក្រោមនេះ គឺជាតារាស្រីល្បីៗ៥ដួង ធ្លាប់លេចឮព័ត៌មានថាមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ Sean Jindachot ក្រោយពួកគេសម្ដែងរឿងភាគជាមួយគ្នាកន្លងមក។

១ Toey-Jarinporn Joonkiat

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ងាក​ទៅ​មើល​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ​ Sean ជា​តួ​សម្ដែង​ក្នុង​ផលិតកម្ម GMM TV និង​ធ្លាប់​សហការ​គ្នា​ក្នុង​រឿង​ជា​ច្រើនជាមួយ Toey ។ ពីភាព​ស្និទ្ធស្នាល​ទៅជា​ស្នេហា រហូត​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្នេហា តែចុងក្រោយក៏បែកគ្នាទៅ ព្រោះ​អ្នក​ទាំង​ពីរ​បាន​លាតត្រដាង​ថា ​នៅ​ពេល​នោះ​ពួកគេ​គ្រាន់​តែ​ជា​ទីប្រឹក្សា​និង​មិត្ត​ជិតស្និទ្ធ​បំផុត​ប៉ុណ្ណោះ។

២ Pat Napapa Tantrakul

តាមពិតតារាសម្ដែង Pat ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Sean ហើយបានលាតត្រដាងប្រាប់​បណ្តាញសារព័ត៌មាន​យ៉ាងច្បាស់ពីក្ដីស្រលាញ់របស់ពួកគេ។ ប៉ុន្តែមិនយូរប៉ុន្មាន Pat បាន​ផ្តល់​បទសម្ភាសន៍​ត្រង់ៗ​ថា នាងពិតជាបែកគ្នាមែន។ ក្រោយមក Sean បាន​ត្រឡប់​មកចង់​ត្រូវរ៉ូវគ្នាវិញ​តែ Pat មិនព្រមនោះទេ។

៣ Esther Supreeleela

ដោយសារតែអ្នកទាំងពីរ​ឧស្សាហ៍​សម្ដែង​រឿង​ជាមួយគ្នា ​រហូតដល់អ្នកគាំទ្រចាប់គូ​ក្លាយជាដៃគូ​ដ៏​ក្ដៅ​គគុក​បំផុត។ ប៉ុន្តែ​ក្រោយមក​​​ម្ដាយ ​Esther មិនពេញចិត្ត ពួកគេទាំងពីរ​ចាប់ផ្តើម​ឃ្លាតឆ្ងាយ​ពី​គ្នា​ រហូត​បែកបាក់​ទំនាក់ទំនងមកទល់ពេលនេះ។​

៤ Gypsy Keerati

ចំណែក​តារា​ស្រី​សិចស៊ី​ gypsy keerati ក៏ផ្ដើមពីភាព​ស្និទ្ធស្នាល​ក្លាយជាគូស្នេហ៍។ ក្រោយមកស្រាប់តែ​លេចឮដំណឹងមានជនទី៣ រហូតធ្វើឲ្យភាគី​ខាង​ប្រុស​ចេញមកសម្ភាសន៍ផ្ទាល់ពី​មូលហេតុ​នេះថា បណ្ដាលមកពីឃ្លាតឆ្ងាយគ្នា​ ហើយជួបគ្នាបាន​តិច ហើយស្នេហាមិនរីកចម្រើនទៅមុខ ទើបបែកគ្នា ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​ជា​មិត្ត​នឹង​គ្នាដដែលបើទោះបីជាបែកគ្នាក្ដី។

៥ Pim Pimprapa Tangprapaporn

សូម្បីតែស្រីស្អាត Pim ក៏ធ្លាប់ជាដៃគូដ៏ពិសេសរបស់ Sean ផងដែរ ខណៈពួកគេធ្លាប់សម្ដែងរឿង​ដ៏​ភាគល្បី “Look Mai Laai Sonthaya” ជាមួយគ្នាធ្វើ​ឲ្យអ្នក​គាំទ្រ​ចង់ឲ្យ​គូ​នេះ​ស្រលាញ់​គ្នាក្រៅឆាកថែមទៀត។ ខួបផ្សំកាលណោះ Sean ឧស្សាហ៍បង្ហោះរូបភាព Prim និងជូនពរខួបកំណើតដ៏យូរអង្វែងក្នុងនាម​ជាមិត្ត។ ដែលនេះកាន់តែ​ធ្វើឲ្យអ្នក​គាំទ្រ​រឿង​​កាន់តែ​ជក់ចិត្ត និងចង់​ដុត​ភ្លើង​ឲ្យ​គូស្នេហ៍​មួយ​គូ​នេះ​ស្រឡាញ់​គ្នា​ពិត​ប្រាកដថែមទៀត។ ប៉ុន្តែក្រោយមកក៏គ្មានលេចឮដំណឹងពីគូនេះទៀតទេមកទល់សព្វថ្ងៃ បន្ទាប់ពីព័ត៌មានថាលោកមានសង្សារថ្មីហើយ។

យ៉ាងណាមិញមកទល់ពេលនេះ Sean Jindachot មានគូសង្សារថ្មីហើយគឺ​ Pipatchara ជាពិសេសគូនេះតែងតែបង្ហោះរូបភាពនិងឃ្លិបផ្អែមល្ហែមក្នុងន័យគាំទ្រគ្នាទៅវិញទៅមកថែមទៀតផង៕

មិត្តស្រីបច្ចុប្បន្ន

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចធ្លាយចចាមអារ៉ាមមិនត្រូវគ្នាច្រើនឆ្នាំ ពេលនេះ Chompoo និង Janie ជួបគ្នាក្នុងកម្មវិធីមួយ

ចុចអាន៖ពោះកាន់តែខ្ទាតធំជាងមុន តែសម្រស់ Patricia នៅតែទាក់ភ្នែកមហាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម