Connect with us

ជីវិតកម្សាន្ដ

Bella Ranee ក្លាយជាទូតសុឆន្ទៈឲ្យប្រេនលំដាប់ ពិភពលោក Fendi

បានផុស

នៅ

កាលព្រឹកមិញនេះ Fendi បានប្រកាសតែងតាំងតារាសម្ដែងស្រី Bella Ranee ជា​សុឆន្ទៈ​របស់ប្រេនលំដាប់ពិភពលោក FENDI នៅក្នុងប្រទេសថៃ ដែលនេះជាដំណឹងល្អមួយសម្រាប់តារាសម្ដែងស្រីជួរមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​រឿង​ដ៏​គួរ​ឲ្យ​រីករាយ​នៅពេល​ដែលផេកផ្លូវការរបស់​ FENDI បានបង្ហោះរូបតារាស្រី Bella ដោយសរសេរថា ម៉ាកយីហោប្រណីតលំដាប់ពិភពលោក Fendi បានប្រកាស​តែងតាំង​តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​ថៃ Bella Ranee Campen ជាផ្នែកមួយនៃគ្រួសារ Fendi ក្នុងប្រទេសថៃ។

ជាមួយគ្នានេះដែរ Bella ទើបតែធ្វើដំណើរទៅចូលរួមកម្មវិធី Fendi Women’s Fall/Winter 2023 Show នៅ Milan Fashion Week ក្នុងប្រទេសអ៊ីតាលី ហើយនាងបានចាយពេលនៅទីនោះដោយរកចំណូលដល់ទៅ ៦៦០,០០០ ដុល្លារ ពីការបង្ហោះមាតិកា ៧ដងឯណោះ។

តារាសម្ដែងរូបនេះ មិនត្រឹមរកចំណូលឲ្យ Fendi មួយមុខកាលនៅអ៊ីតាលីនោះទេ តែនាងបានសាងស្នាដៃថ្មីបំផុតរបស់នាងគឺ Love Destiny 2 ដែលបានដណ្ដើមបេះដូងទស្សនិកជនពីប្រទេសថៃ ដល់អាស៊ី និងលើសពីនេះ ភាព​ជាស្ត្រី និងភាពរឹងមាំដែល Bella បញ្ចេញចេញពីការងាររបស់នាង បង្ហាញពី FENDI ថា ជាស្ត្រីរឹងមាំ ទំនើប និងឯករាជ្យនាពេលបច្ចុប្បន្ននេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតមិត្តស្រី Sean Jindachot ៥ ដួង សុទ្ធតែជាតារាល្បីៗប្រចាំប្រទេសថៃ

ចុចអាន៖លេចធ្លាយចចាមអារ៉ាមមិនត្រូវគ្នាច្រើនឆ្នាំ ពេលនេះ Chompoo និង Janie ជួបគ្នាក្នុងកម្មវិធីមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម