Connect with us

ជីវិតកម្សាន្ដ

ខ្ញុង បង្ហាញក្ដីសង្ឃឹមថា ឆ្នាំនេះនៅដោះស្រាយរួចរាល់គ្រប់បញ្ហា

បានផុស

នៅ

តារា​កំប្លែង​សម្ដី​ចាក់​ទឹក​មិន​លេច អ្នក​នាង ស្រេង សុកាន់ដា ហៅ ខ្ញុង អំឡុង​រយៈពេល​ជិត ២ ឆ្នាំ ចុង​ក្រោយ​នេះ នាង​ហាក់​ជួប​ប្រទះ​បញ្ហា​ស្មុគស្មាញ​ដោយ​ឥត​ស្រាកស្រាន្ត​ឡើយ ពោល​គឺ​ចាប់​តាំងពី​តារា​ស្រី​រូប​នេះ​ទម្លាយ​ពី​ការ​ជំពាក់​បំណុល​គេ​ជាង​កន្លះ​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​តែ​បញ្ហា នៃ​ការ​ជំពាក់​បំណុល​នេះ ទើប​អ្នកនាង ខ្ញុង បាន​ធ្លាក់​ខ្លួន​ស្ទើរ​ចំណុចសូន្យ ព្រោះ​ការ​លក់​ទ្រព្យសម្បត្តិ​អស់​ខ្ទិច​អស់​ខ្ទី​គ្មាន​សល់​ពី​ខ្លួន ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សរសើរ​លើ​ការ​តស៊ូ​នោះ គឺ ខ្ញុង និង ស្វាមី សព្វថ្ងៃ​កំពុង​ខិតខំ​ក្នុង​ការ​លក់​ត្រី ងៀត ត្រី​ឆ្អើរ ផ្អក ព្រមទាំង​ផលិតផល​មួយ​ចំនួន ដើម្បី​ដោះដូរ​បាន​ប្រាក់​មក​សងបំណុល​គេ​តាម​ដំណាក់កាល។

អ្វី​ដែល​កាន់តែ​ចាប់​អារម្មណ៍​ទៀត​នោះ អ្នកនាង ខ្ញុង បាន​ប្រកាស​ទាំង​ក្ដី​សង្ឃឹម​ថា ឆ្នាំនេះ​នឹង​ដោះស្រាយ​រួចរាល់​គ្រប់​បញ្ហា។ អ្នកនាង ខ្ញុង បាន​រៀបរាប់​ថា អរគុណ​ខ្លួនឯង​ដែល​រឹងមាំ​ចាប់​តាំងពី​ទទួល​ការងារ​ឡើងវិញ​មក មិនសូវ​បាន​មាន​ពេល​សម្រាក​ទេ។ សង្ឃឹម​ថា ឆ្នាំនេះ​នៅ​ដោះស្រាយ​រួច​រាល់​គ្រប់​បញ្ហា។

តារា​កំប្លែង​អ្នកនាង ខ្ញុង បាន​បន្ត​ទៀត​ថា អរគុណ​ដែល​បាន​ទុក​ឱកាស​ឲ្យ ខ្ញុំ នឹង​ប្រើ​សមត្ថភាព និង​កម្លាំង​នេះ​ជា​របស់ខ្ញុំ សូម​អរគុណ​បងប្អូន។ មិន​ឲ្យ​ខ្វះ​មួយ​កាក់​មួយ​សេន​ណា​ឡើយ អរគុណ​កូន អរគុណ​ប្ដី កម្លាំងចិត្ត​ដ៏​ធំធេង​សម្រាប់​ខ្ញុំ។

គួរ​រម្លឹក​ថា បន្ទាប់ពី​បាត់​មុខ​សិល្បៈ​អស់​មួយសន្ទុះ​ធំ​ពី​ក្រុម​កំប្លែង​លោកតា វ៉ិ​ច​ទ័​រ ក្រោយ​ផ្ទុះ​រឿងរ៉ាវ នៃ​ការ​ជំពាក់​បំណុល​វ័ណ្ឌក ពេលនេះ​តារា​កំប្លែង​សម្ដី​បាន ធ្លាប់​តែងតែ​ផ្ដល់​សំណើច​សើច​ក្អាកក្អាយ​ដល់​ទស្សនិកជន​គ្រប់​ទីកន្លែង គឺ អ្នកនាង ខ្ញុង បាន​ឱកាស​ចូល​លេង​កំប្លែង​បម្រើ​អារម្មណ៍​ទស្សនិកជន​វិញ​ហើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម