ជីវិតកម្សាន្ដ
មិនងាយស្រួលទេ ទម្រាំបានចង្កេះ ២២លេខ Janie ដាក់កំហិតខ្លួនឯងតឹងរ៉ឹងណាស់
ប្រិយមិត្តនិយមតាមដានសិល្បៈថៃ មុខជាស្គាល់តារាសម្ដែង និងបង្ហាញម៉ូដ Janie ជាក់ជាមិនខាន។ ការប្រកាសវិលចូលពិភពកម្សាន្តវិញ និងការបង្ហាញរូបរាងស្គមស្ដើងរបស់នាងនាពេលថ្មីៗនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនសឹងគ្រប់មជ្ឈដ្ឋាន។

អ្វីដែលប្រិយមិត្តចាប់អារម្មណ៍លើ Janie មិនត្រឹមតែរូបរាងច្រឡឹងរបស់នាងនោះទេ ប៉ុន្តែចង្កេះដ៏តូចស្ដើង ត្រឹមតែជាង ២២អ៊ីង បានធ្វើឱ្យអ្នកគាំទ្រខ្លះ ពោលចង់បានចង្កេះដ៏តូចនេះដូចជានាងផងដែរ។ យ៉ាងណាមិញ ទម្រាំបានចង្កេះលេខតូចប៉ុនណេះ Janie ត្រូវហាត់ប្រាណយ៉ាងខ្លាំង និងប្រុងប្រយ័ត្នចំពោះរបបអាហារខ្លាំងបំផុត។

និយាយនៅក្នុងបទសម្ភាសន៍នៅលើបណ្តាញ YouTube SEWA THAILAND កាលពីពេលថ្មីៗនេះ Janie ទម្លាយថា មុនទទួលបានរូបរាងត្រឹមតែ ៤៥គីឡូដូចបច្ចុប្បន្ន នាងត្រូវដាក់កំហិតខ្លួនឯងយ៉ាងតឹងរ៉ឹង។ ជារៀងរាល់យប់ នាងត្រូវចូលគេងនៅម៉ោង ៨ ហើយក្រោកនៅម៉ោង ៤ទៀបភ្លឺ។ ជាពិសេស នាងមិនទម្លាប់ញ៉ាំសាច់នោះទេ ពោលគឺសាច់អាំង សាច់ឆា សុទ្ធតែមិនប៉ះពាល់ ដោយភាគច្រើនញ៉ាំតែអាហារប្រភេទគ្រាប់ធញ្ញជាតិតែប៉ុណ្ណោះ ហើយជាទូទៅម៉ោងអាហារពេលល្ងាចរបស់ Janie គឺនៅម៉ោង ៥ល្ងាច។

ក្រៅពីនោះ តារាស្រីវ័យ ៤១ឆ្នាំរូបនេះ ទម្លាប់ហាត់ទៀងទាត់ណាស់។ រយៈពេល ២ឆ្នាំចុងក្រោយនេះ នាងវក់ហាត់ប្រាណរហូតស្រកបាន ១៥គីឡូ ចំណែករង្វង់ចង្កេះនៅសល់តែ ២២.៥អ៊ីងប៉ុណ្ណោះ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកលេងអ៊ីនធឺណិតស្រឡាំងកាំង ក្រោយ Janie ទម្លាយអាថ៌កំបាំងសម្រកទម្ងន់របស់នាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ