Connect with us

ជីវិតកម្សាន្ដ

សាយ សៀរ៉ា បញ្ជាក់អាការជំងឺ ក្រោយចេញទៅព្យាបាលនៅក្រៅប្រទេស

បានផុស

នៅ

តារា​សម្ដែង​ប្រុស​លោក សាយ សៀរ៉ា ថ្មីៗ​នេះ បាន​ធ្លាក់​ខ្លួន​ឈឺ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដោយសារ​ជំងឺ​វៀច​មាត់ និង​ភ្នែក បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ ខណៈ​ខ្លះ​ទៀត​បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ផង​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ចេញ​ទៅ​ព្យាបាល​រយៈពេល​ប្រមាណ ១ សប្ដាហ៍ លោក សាយ សៀរ៉ា បាន​ប្រាប់​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម​ថា ពេលនេះ​អាការ​ជំងឺ​របស់​លោក​បាន​ធូរស្រាល​ប្រមាណ ៩០ ភាគរយ​ហើយ ដោយ​ក្នុង​នោះ ភ្នែក និង​មាត់​របស់​លោក បាន​វិល​មក​សភាព​ដើម​វិញ។ លោក​ថា ៣ ថ្ងៃ​ទៀត ពេទ្យ​ឲ្យ​លោក​វិល​មក​ស្រុក​ខ្មែរ​វិញ​ហើយ។

តារា​សម្ដែង​លោក សាយ សៀរ៉ា បន្ត​ទៀត​ថា “​ខ្ញុំ​ឈឺ​រលាក​សរសៃ​ផ្ទៃមុខ​ទី ៧ ធ្វើ​ឲ្យ​វៀច​មុខ វៀច​ភ្នែក វៀច​មាត់ តែ​ពេលនេះ​ក៏បាន​ធូរ​ច្រើន​ហើយ​”។ លោក​ថា ពេល​ដែល​ចូល​ពេទ្យ​ដំបូង គឺ​វៀច​ភ្នែក និង​វៀច​មាត់ ហើយ​ពេល​បរិភោគ​ទឹក និង​បាយ គឺ​ហៀរ​ចេញ​តាម​មាត់ តែ​ក្រោយ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថៃ បាន​វិល​មក​សភាព​ដើម​ប្រមាណ ៩០ ភាគរយ​វិញ​ហើយ។

ជាមួយ​គ្នា​នេះ​ដែរ លោក សាយ សៀរ៉ា ក៏បាន​ថ្លែង​អំណរគុណ​ដល់​សិល្បករ​-​សិល្ប​ការិនី​រួម​អាជីព ព្រមទាំង​អ្នកគាំទ្រ​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដែល​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ និង​ឆាត​សួរសុខទុក្ខ ហើយ​ផ្ញើ​សារ​ជូនពរ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម