Connect with us

ជីវិតកម្សាន្ដ

បង្ហាញសម្រស់ម្ដងនេះ ទស្សនិកជនសឹងមិនជឿថា Song Hye Kyo មានអាយុ ៤៣ ឆ្នាំឡើយ

បានផុស

នៅ

រូបភាពច្រើនសន្លឹករបស់តារា​សម្ដែង​កូរ៉េខាងត្បូង Song Hye Kyo ធ្វើឲ្យអ្នក​និយមលេង​អ៊ីនធឺណិត​ស្ទើរ​តែ​មិន​ជឿ​ថា​នាង​មាន​អាយុ ៤៣ ឆ្នាំ​នោះ​ទេ(ឆ្នាំកូរ៉េ)​ ដោយសារប៉ុន្មានសន្លឹកនោះបានបង្ហាញ​ពី​ស្បែក​ស្អាត​ឥត​ខ្ចោះ និង​សម្រស់​ក្មេង​ជាង​វ័យ។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មីនា អ្នក​និយម​លេង​អ៊ីនធឺណិត​ម្នាក់​បាន​ចូល​ទៅ​ក្នុង​វេទិកា​សហគមន៍​អនឡាញ​មួយ ហើយ​បានបង្ហោះរូបភាពនាងព្រមទាំង​​មាន​ចំណងជើង​ថា “WOW SONG HYE KYO PRETTY Is SHE REALLY 43? ជាមួយ​ទស្សនាវដ្ដី ‘Elle’ សម្រាប់ខែកុម្ភៈ។ នៅក្នុងរូបថតនោះ Song Hye Kyo បានបង្ហាញរូបរាងដ៏ឥតខ្ចោះ ខណៈដែលនាងបង្ហាញស្បែក​គ្មានស្នាម បបូរមាត់​ឡើងក្រាស់ និងសម្រស់ដ៏អស្ចារ្យដែល​មើល​ទៅ​មិន​ចាញ់​អាយុ​របស់នាងទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ ទស្សនិកជនសម្រុកចូលទៅបញ្ចេញមតិសរសើរលើសម្រស់របស់តារាកូរ៉េខាងត្បូងខុសៗគ្នាថា “ហ៎? នាងអាយុ ៤៣ ឆ្នាំហើយ? Omg នាងពិតជាមើលទៅមិនដូចអាយុច្រើនទេ នាងមើលទៅក្មេងជាង ដោយសារតែនាងបានតុបតែងខ្លួនតាមស្ទីលដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។” ” នាង​មើល​ទៅ​ស្រស់​ស្រាយ ហើយ​ក៏​មាន​ភាព​ទាក់ទាញ​ខ្លាំង​ដែរ”។ “ពិតជាស្អាតណាស់!” “ការផាត់របស់នាង គឺជារឿងព្រេងនិទានដ៏អស្ចារ្យបំផុត”។ “តាំងពីយូរយារណាស់មកហើយ ខ្ញុំតែងតែគិតថា Song Hye Kyo ស្អាតជាងគេក្នុងចំណោមតារាស្រីទាំងអស់”។ “អស្ចារ្យណាស់ នាងស្អាតណាស់” “Song Hye Kyo គឺពិតជាសៀវភៅសិក្សារបស់តារាបង្ហាញម៉ូតសម្រស់ ខ្ញុំឆ្ងល់ថាតើនាងមានអារម្មណ៍យ៉ាងណា ដែលតែងតែស្អាតបែបនេះរហូតមក”។

ទោះយ៉ាងណានេះមិនមែនជាលើកទីមួយដែល Song Hye Kyo​ បង្ហាញរូបភាពស្រទន់និងបញ្ចេញស្នាមញញឹមបែបនេះមកកាន់អ្នកគាំទ្រទូទាំងពិភពលោក កាលពីលើកមុននាងក៏ធ្លាប់បង្អួតសម្រស់ផ្អើលបណ្ដាញសង្គម រហូតគេលាន់មាត់សរសើរដោយដាករហស្សនាមថា ជារាជិនីសម្រស់ប្រចាំកូរ៉េថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្ដីប្រពន្ធ HyunBin ច្រានចោលពាក្យចចាមអារ៉ាមថា ពួកគេលែងលះគ្នា

ចុចអាន៖លេចមុខ V សមាជិក BTS ទៅគាំទ្រ Harry Styles នៅឯការប្រគុំតន្ត្រីក្នុងក្រុងសេអ៊ូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម