Connect with us

ជីវិតកម្សាន្ដ

មុនធ្លាយចចាមអារ៉ាម តារាជើងចាស់ Pin ធ្លាប់បែកគ្នាជាមួយស្វាមីដល់ ទៅ ៣ ដង

បានផុស

នៅ

បន្ទាប់ពីលេចធ្លាយនៅពាក្យ​ចចាមអារ៉ាម​ ដែល​ធ្វើ​ឲ្យ​កក្រើក​វិស័យ​កម្សាន្ត​សិល្បៈថាគូស្នេហ៍​ទសវត្សរ៍​ទី ៩០ បាន​សម្រេច​លែងលះគ្នា​​ អ្នកនិយមលេង​អ៊ីនធឺណេត​ផ្ដោត​សំខាន់ជាងគេលើ​គូស្នេហ៍របស់ Jetrin Wattanasin និង Pin kejmanee ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នា​នោះដែរ​ តារា​សម្ដែង​ជើងចាស់ Pin kejmanee តែងតែ​បង្ហោះ​សារនិងរូបភាពនៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​​ទុក្ខសោក​ ឬ​សម្រង់​ស្នេហា​ចាក់ដោត​ដូចជា​មាន​បញ្ហា​រង្គោះរង្គើ​ក្នុង​មែកធាង​គ្រួសារអស់ពេលជាយូរមកហើយ។ ទោះយ៉ាងណា​ត្រលប់​ទៅ​ឆ្នាំ ២០១៨ Pin បានចូលរួមក្នុងកម្មវិធី Talking Show ហើយបានលាតត្រដាងពីជីវិត​ស្នេហា​បាន​បែក​គ្នា​ជាមួយ Jetrin ដល់ទៅ៣​ដង​មុន​រៀបការ និង​ស្គាល់​គ្នា​តាំង​ពី​អាយុ​ប្រហែល ២០​ឆ្នាំឯណោះ។

ថ្លែងក្នុងបទសម្ភាន៍គូស្នេហ៍រូបនេះបានប្រាប់ថាតាមពិតពួកគេបែកគ្នាមិនតិចដងទេមុនសម្រេចចិត្តរៀបការសាងសុភមង្គល។​ តារាសម្ដែង Pin បាននិយាយថាស្វាមីជាមនុស្សពូកែប្រចណ្ឌ ប៉ុន្តែគាត់ក៏ជ្រើសរើសភេទដែលប្រច័ណ្ឌដែរ ប្រុសៗមិនប្រច័ណ្ឌទេ គាត់ច្រណែនតែប្រភេទ Tomboy ព្រោះគាត់ដឹងថាគ្មានបុរសណាហ៊ានរញ៉េរញ៉ៃជាមួយភរិយាទេ។ ដោយសារ​ខ្ញុំ​មាន​ប្តី​និង​កូន​រួច​ហើយ ក្រៅ​ពី​នេះ​ខ្ញុំមិន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​បុរស​នោះ​ទេ។

អ្នកម្ដាយកូនបីបន្ថែមទៀតថា ពួកគេធ្លាប់បែកគ្នា៣ដងដោយសារតែជួបបញ្ហាធំមួយចូលមកក្នុងគ្រួសារ “នៅពេលដែលមានព្យុះធំមួយនេះគឺជាបញ្ហាចម្បង​។ ពេលនោះគាត់បានទៅក្រៅប្រទេស ហើយទៅដើរលេង បន្ទាប់​មក​មានព័ត៌ថាគាត់បានគេងបន្ទប់រួមជាមួយមិត្តរួមក្រុមចម្រៀងដែលធ្វើឲ្យខ្ញុំខឹងណាស់”។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះគូស្នេហ៍ចាស់វស្សា J-Pin បានវិលមករកពាក្យចចាមអារ៉ាមម្ដងទៀត ដោយលើកនេះមានពួកគេបានសម្រេចលែងលះគ្នារួចហើយ។ មូលហេតុដែលបែកគ្នាគឺដោយសារតែមានដៃទីបីដូចសព្វដង ខណៈនារីម្នាក់នោះជាមនុស្សល្បីកាលពីអាយុ៤ឆ្នាំ។ ប៉ុន្តែទស្សនិកជននៅតែរង់ចាំការបកស្រាយពីមាត់របស់ពួកគេថាពិតឬមិនពិតប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយធ្លាយដំណឹងលែងលះគ្នា តារាស្រីចាស់វស្សា Pin បង្ហោះសារមួយ អត្ថន័យស៊ីជម្រៅខ្លាំង

ចុចអាន៖សង្សារ Mario ចេញមុខការពារនារីក្នុងឃ្លិប ក្រោយធ្លាយដំណឹងថា ជាជនទី៣គូស្នេហ៍ Jetrin-Pin

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម