Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រវៀតណាមបដិសេធវត្តមានលោក ណាវ៉ាត់ ចូលក្នុងប្រទេសខ្លួន

បានផុស

នៅ

បន្ទាប់ពីទទួលព័ត៌មានថា នាយក Miss Grand International លោក ណាវ៉ាត់ និងបេក្ខនារី Miss Grand Thailand 2023 ចំនួន ៨រូប រៀបនឹងធ្វើដំណើរទៅកាន់ប្រទេសខ្លួន ទស្សនិកជនវៀតណាមនាំគ្នាសម្ដែងការខឹងសម្បារព្រោងព្រាត ព្រមទាំងជំទាស់មិនចង់ឱ្យនាយករូបនេះចូលស្រុកខ្លួននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារបញ្ហា​ភាពចម្រូងចម្រាស​កាលពីពេលប្រកួត Miss Grand International 2022 អំឡុងខែតុលា ឆ្នាំមុន ទស្សនិកជនវៀតណាម នៅតែមិនទាន់រលុបកំហឹងលើ លោក ណាវ៉ាត់ ដែលបវរកញ្ញាតំណាងវៀតណាមមិនបានចូលវគ្គកំពូល ១០នាក់ចុងក្រោយ។ រហូតមកទល់ពេលនេះ នៅពេលឮដំណឹងថានាយក MGI នឹងទៅទស្សនកិច្ចនៅវៀតណាម ដើម្បីត្រៀមរៀបចំប្រកួត Miss Grand International ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ អ្នកាគាំទ្រនាំគ្នាបដិសេធវត្តមានរបស់លោកយ៉ាងផុសផុលពេញបណ្ដាញសង្គមតែម្ដង។

ជាមួយគ្នានេះ អ្នកស្រី Pham Kim Dung នាយិកា Miss Grand Vietnam បានចេញមុខស្នើសុំចិត្តអ្នកគាំទ្រឱ្យស្វាគមន៍ភ្ញៀវឱ្យបានកក់ក្ដៅ ហើយបំភ្លេចរឿងពីមុនចោលផងចុះ។ តាមរយៈសារបង្ហោះនៅលើផេកផ្លូវការរបស់នាយិការូបនេះ បានសរសេរថា “អ្នកគាំទ្រជាទីរាប់អាន! Dung សង្ឃឹមថា ពួកយើងនឹងបង្ហាញស្មារតីបដិសណ្ឋារកិច្ច មិនអើពើនឹងរឿងចាស់ ហើយបង្ហាញភាពរួសរាយរាក់ទាក់ និងស្និទ្ធស្នាលពេលភ្ញៀវមកផ្ទះ។ វត្តមានរបស់គណៈប្រតិភូ Miss Grand Thailand នៅប្រទេសវៀតណាម នឹងចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ វប្បធម៌ និងប្រជាជនវៀតណាម។ ដូច្នេះយើងគួរស្វាគមន៍ដោយស្មារតីកក់ក្តៅបំផុត” ។

ទោះយ៉ាងណា នៅលើបណ្ដាញសង្គមឯណោះវិញ អ្នកលេងអ៊ីនធឺរណិតវៀតណាម នៅតែបង្ហាញភាពមិនសប្បាយចិត្ត ហើយនាំគ្នាលើកឡើងថា ពួកគេនឹងមិនទៅព្រលានយន្តហោះដើម្បីស្វាគមន៍គណៈប្រតិភូ Miss Grand Thailand នោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ថាបនិក Miss Grand International លោក Nawat ដាក់ចំៗលែងទុកមុខឲ្យ វៀតណាម

ចុចអាន៖ បង្កើតកម្មវិធី Miss Grand ១០ឆ្នាំហើយ លោក ណាវ៉ាត់ សល់ទ្រព្យផ្ទាល់ខ្លួនប៉ុន្មានទៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម