Connect with us

ជីវិតកម្សាន្ដ

ធ្លាយពាក្យចចាមអារ៉ាមជាថ្មីថា តួមេធាវីខ្វាក់ និងភរិយា លែងលះគ្នា

បានផុស

នៅ

កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ តួឯកប្រុសរឿង “យុទ្ធសាស្ត្របំបែកក្ដី” លោក Vincent Wong និងភរិយាអ្នកនាង Yoyo Chen ធ្លាប់លេចឮពាក្យចចាមអារ៉ាមថា ពួកគេបានលែងលះគ្នា បញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ១១ឆ្នាំ ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាពេលនោះ តារាសម្ដែង Vincent Wong បានចេញមុខមកបង្ហោះសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយច្រានចោលពាក្យចចាមអារ៉ាមទាំងអស់។ ចំណែកតារាសម្ដែង Yoyo Chen ដែលជាភរិយាបានចេញមុខនិយាយថា នាងនឹងមិនឆ្លើយតបទៅនឹងព័ត៌មានមិនពិតនោះទេ។

ទើបតែថ្មីៗនេះ ពាក្យចចាមអារ៉ាមដដែលរវាងគូស្នេហ៍តារាជួរមុខហុងកុងទាំងពីររូប បានលេចឮម្ដងទៀត ធ្វើឱ្យអ្នកគាំទ្រ​ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ​ព័ត៌មាននៃការលែងលះបានផ្សព្វផ្សាយយ៉ាងផុសផុល ក្រោយពេលវីដេអូរបស់ Yoyo បានបង្ហោះនៅលើបណ្ដាញសង្គម Douyin ជាវីដេអូដែលនាង​បង្ហាញ​ពី​ទីតាំង​ផ្សេងៗ​ក្នុង​ទីក្រុង​ហុងកុង អំឡុងពេល​សម្ដែង​ក្នុង​រឿង​ភាគថ្មី។

នៅពីក្រោមវីដេអូ មានអ្នកគាំទ្រម្នាក់បានចូលទៅខមមិនសួរថា “​តើនាង​នៅ​លីវ​ហើយ​ឬ​នៅ?” ភ្លាមៗគណនីរបស់ Yoyo បានឆ្លើយតបថា ​នាង​និង Vincent បាន​លែង​លះ​គ្នាហើយ។ ចម្លើយនេះបានធ្វើឱ្យអ្នកគាំទ្រនាំគ្នាយកទៅជជែកវែកញែកព្រោងព្រាត អ្នកខ្លះគិតថាមែនទែន ចំណែកខ្លះទៀតកំពុងស្ថិតក្នុងភាពមន្ទិលនៅឡើយ មិនដឹងថា វាជាការនិយាយលេងសើច ឬជាការពិតនោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកស្គាល់កាន់តែច្បាស់ពីសាវតា Vincent Wong ឬតួមេធាវីខ្វាក់ តារាប្រុសឈ្នះពានច្រើនបំផុត

ចុចអាន៖ ក្រោយមានពាក្យចចាមអារ៉ាមលែងលះប្តីប្រពន្ធ Hyun Bin ព្រមានចាត់វិធានការតាមផ្លូវច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម