ជីវិតកម្សាន្ដ
ក្នុង Box Office មានរឿងតែ ៦ ប៉ុណ្ណោះ ធ្លាប់រកចំណូលប្រមាណ ២ ពាន់លានដុល្លារ
ជារៀងរាល់ឆ្នាំខ្សែភាពយន្តខ្នាតធំគុណភាពល្អមានជាច្រើនសម្រាប់អ្នកទស្សនា ប៉ុន្តែរឿងដែលអាចរកចំណូលបានខ្ទង់ ២ ពាន់លានដុល្លារមានមិនច្រើនជាង ៦ នោះទេ ។ ខាងក្រោមនេះជារឿងដែលអាចរកចំណូលបានមហាសាលជាងគេ ៖
១. Avatar ឆ្នាំ ២០០៩
រឿង Avatar រកប្រាក់ចំណូលបានជាង ២ ពាន់លានដុល្លារក្នុងរយៈពេល ៤៧ ថ្ងៃ និងសរុបមកទល់ពេលនេះគឺ ២,៩២៣,៧០៦,០២៦ ដុល្លារ ។

២. Avengers: Endgame ឆ្នាំ ២០១៩
សម្រាប់សប្ដាហ៍ដំបូងរឿងនេះរកបានដល់ទៅ ១,២ ពាន់លានដុល្លារ និងហួស ២ ពាន់លានដុល្លារក្នុងរយៈពេល ១១ ថ្ងៃប៉ុណ្ណោះ ហើយទិន្នន័យសរុបគឺ ២,៧៩៩,៤៣៩,១០០ ដុល្លារ ។

៣. Avatar: The Way of Water ឆ្នាំ ២០២២
រឿងទើបតែផ្ទុះកាលពីឆ្នាំមុនសោះអាចរកប្រាក់បានដល់ទៅ ២,៣០៣,១១៤,១៥៤ ដុល្លារ វាគឺជារឿងដំបូងដែលរកប្រាក់បានជាង ២ ពាន់លានដុល្លារក្នុងរយៈពេល ៣៩ ថ្ងៃបើគិតពីការរាតត្បាតសកលនៃកូវីដ-១៩ ។

៤. Titanic ឆ្នាំ ១៩៩៧
រឿងកំពូលល្បីតាំងពីឆ្នាំ ១៩៩៧ រកប្រាក់ចំណូលបាន ២,២៥៦,០០៣,៣៥២ ដុល្លារ និងបន្តរកបានរហូតតទៅមុខទៀត ។

៥. Star Wars: The Force Awakens ឆ្នាំ ២០១៥
សប្ដាហ៍ដំបូងនៃការចាក់បញ្ចាំង Star Wars អាចរកចំណូលបាន ២៤៧,៩ លានដុល្លារ បន្ទាប់មកប្រើពេល ៥៣ ថ្ងៃដើម្បីរកប្រាក់ខ្ទង់ ២ ពាន់លានដុល្លារ និងសរុប ២,០៧១,៣១០,២១៨ ដុល្លារ ។

៦. Avengers: Infinity War ឆ្នាំ ២០១៨
ចំណែករឿងចុងក្រោយគឺ Avengers: Infinity War ដែលរកប្រាក់បាន ៦៤០,៩ លានដុល្លារក្នុងសប្ដាហ៍ដំបូង និង ២,០៥២,៤១៥,០៣៩ ដុល្លារដោយចំណាយពេល ៤៨ ថ្ងៃ ។

តើរឿងមួយណាដែលអ្នកចូលចិត្តបំផុតក្នុងចំណោមរឿងទាំង ៦ ខាងលើ ?
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ភាពយន្ត ៣ ឈ្នះពានរង្វាន់ Oscars ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ