ជីវិតកម្សាន្ដ
មកស្គាល់ពានរង្វាន់សក្ដានុពលរបស់ វណ្ណដា ដែលទទួលបានពីក្រៅប្រទេសទាំង ៨
ប្រាកដណាស់ លោក ម៉ាន់ វណ្ណដា ឬ វណ្ណដា ត្រូវគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេងដំបូងគេ ដែលបច្ចុប្បន្នកំពុងសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងប្រជាប្រិយភាពខ្លាំង ទាំងទីផ្សារក្នុង និងក្រៅស្រុក ពិសេសលើមិត្តៗយុវវ័យតែម្ដង។

យ៉ាងណាមិញ ស្របពេលទីផ្សារសិល្បៈរបស់លោកកំពុងទទួលបានការគាំទ្រច្រើនពីមហាជន និងមិត្តៗយុវវ័យនេះដែរ តារាចម្រៀងរ៉េប លោក វណ្ណដា ក៏ស្រាប់តែមានការទម្លាយដំណឹងដ៏ភ្ញាក់ផ្អើលមួយដែលទស្សនិកជនពុំធ្លាប់ដឹងពីមុនមកនោះ គឺ ពានរង្វាន់សក្ដានុពលរបស់ វណ្ណដា ដែលទទួលបានពីក្រៅប្រទេសទាំង ៨ ខណៈកន្លងមក សាមីខ្លួនមិនធ្លាប់ដែលបង្ហាញនោះឡើយ។

នៅលើផេកឈ្មោះ«VannDa-វណ្ណដា Supporters» បានទម្លាយដោយបញ្ជាក់ថា «ឆ្លើយតបទៅកាន់អ្នកសួររកពានរបស់ វណ្ណដា មកស្គាល់ពីពានរង្វាន់សក្ដានុពលរបស់ វណ្ណដា ដែលទទួលបានពីក្រៅប្រទេសទាំង ៨»។

សម្រាប់ពានរង្វាន់ដែល វណ្ណដា ទទួលបានពីក្រៅប្រទេសទាំង ៨ នោះរួមមាន ៖
១ .VANNDA Ranked #6 Aisan Hip-hop Art ist in Top50 By Lifted Asia
២.December 2021 Cover Artist for Lifted Asia
៣.Time To Rise Named Song Of The Yea r On Lifted Asia
៤.Time To Rise’ awarded Marketing Cam paign of the Year 2022
៥.Time To Rise Made it to 100 apple mu sic’s editorial Team Top 100 Song of the Year.
៦.Album of the year in Asia
៧.Lifted Asian Flow Award(Announce On Stage )
៨.Khmer Blood ( VannDa ) Best song of the album Skull2 HiphopDx Asia (នៅមានទៀត…)។
ប្រភពខាងលើបញ្ជាក់បន្ថែមថា ពានរង្វាន់ទាំងនេះជាពានរង្វាន់ដែលទទួលបានពីក្រៅប្រទេស មិនមែនក្នុងប្រទេសទេ។

សូមជម្រាបថា វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូបបានធ្វើឲ្យប្រទេសជិតខាងជាច្រើនស្គាល់ពីតម្លៃសិល្បៈនៅកម្ពុជា ព្រោះលោកតែងនាំយកវប្បធម៌អរិយធម៌ខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកបានដឹង និងទទួលស្គាល់៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម