Connect with us

ជីវិតកម្សាន្ដ

ជនដៃដល់សម្លាប់តារារ៉េប XXXTentacion ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត

បានផុស

នៅ

បន្ទាប់ពីរយៈពេលជិត ៥ ឆ្នាំ នៃឃាតកម្មលើតារារ៉េប XXXTentacion ត្រូវបានបាញ់សម្លាប់ក្នុងករណីប្លន់មួយ គណៈវិនិច្ឆ័យនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកាត់ទោសបុរសបីនាក់ឱ្យជាប់​ពន្ធនាគារ​អស់មួយជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាម NYTimes បានរាយការណ៍បានឲ្យដឹងថា ព្រះរាជអាជ្ញាបានចោទប្រកាន់ លោក Michael Boatwright អាយុ ២៨ ឆ្នាំ និងលោក Trayvon Newsome អាយុ ២៤ ឆ្នាំ គឺជាខ្មាន់កាំភ្លើងនៃអំពើប្លន់នេះ ដែលបានបាញ់ប្រហារស្លាប់ជនរងគ្រោះ។ ជនទីបីដែលត្រូវបានកាត់ទោសគឺ Dedrick Williams អាយុ ២៦ ដោយអ្នកទាំងបីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

ខាងគេហទំព័រ TMZ បានបញ្ជាក់ថា ម្តាយរបស់តារាចម្រៀងរ៉េប XXXTentacion បានយល់ស្របចំពោះការកាត់ក្តីរបស់គណៈវិនិច្ឆ័យ និងព្រះរាជអាជ្ញាសម្រាប់សាលក្រមនេះពិតជាយុត្តិធម៌។

គួររំលឹកថា តារារ៉េប XXXTentacion បានស្លាប់នៅអាយុ ២០ ឆ្នាំក្នុងការប៉ុនប៉ងធ្វើឃាតនៅហាងលក់ម៉ូតូមួយក្នុងរដ្ឋ Florida ភាគខាងត្បូង។ ក្រោយពេលបាញ់រួច ជនសង្ស័យបានរត់គេចខ្លួន ជាមួយលុយចំនួន ៥០,០០០ ដុល្លារ និងកាបូបម៉ាក Louis Vuitton ៕

ប្រែសម្រួល៖ នាងតូច

ចុចអាន៖ The Weeknd គ្រងតំណែងជាសិល្បករពេញនិយមបំផុតលើភពផែនដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម