ជីវិតកម្សាន្ដ
ឡោម លក្ខិណា សម្រេចភ្ជាប់ពាក្យជាមួយ គូស្នេហ៍ជាមន្រ្តី

គិតរហូតមកទល់ពេលនេះមានរយ:ពេលប្រមាណ១ឆ្នាំទៅហើយដែលតារាស្រីអ្នកនាង ឡោម លក្ខិណា បានក្លាយជាស្ត្តី្រមេម៉ាយក្រោយពេលស្វាមីបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តបុកជាមួយរថយន្តដូចគ្នា។ យ៉ាងណាមិញ បន្ទាប់ពីធ្លាក់ខ្លួនក្លាយជាស្ត្រីមេម៉ាយអស់មួយរយ:កាលនោះតារាស្រីអ្នកនាង ឡោម លក្ខិណា ពេលនេះក៏ស្រាប់តែធ្លាយដំណឹងនៃពិធីភ្ជាប់ពាក្យជាមួយបុរសគូស្នេហ៍ថ្មីយ៉ាងភ្ញាក់ផ្អើល។
ពិធីភ្ជាប់ពាក្យរបស់អ្នកនាង ឡោម លក្ខិណា ត្រូវបានគេបង្ហើបថា កើតឡើងតាំងពីអំឡុងខែតុលា ឆ្នាំ២០២០។ ប្រភពដែលស្និទ្ធស្នាលជាមួយតារាស្រី ឡោម លក្ខិណា បាននិយាយឲ្យដឹងថា ឡោម លក្ខិណា បាន សម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសកំពូលស្នេហ៍មានតួនាទីជាមន្រ្តីកាលពីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២០កន្លងទៅប៉ុន្តែពិធីភ្ជាប់ពាក្យនេះធ្វើឡើងដោយស្ងប់ស្ងាត់មិនបានអញ្ជើញភ្ញៀវចូលរួមច្រើនទេព្រោះតែបញ្ហាជំងឺកូវីដ១៩។

ប្រភពបានបន្តថា ទំនាក់ទំនងស្នេហារវាង ឡោម លក្ខិណា និងបុរសខាងលើបានផ្តើមឡើងត្រឹមរយ:ពេលខ្លីប៉ុណ្ណោះតែដោយហេតុថា ការស្រលាញ់ហើយទុកចិត្តគ្នានោះទើបនាងសម្រេចចិត្តជ្រើសយកថ្ងៃភ្ជាប់ពាក្យតែម្តង។ដោយឡែកសម្រាប់ពេលវេលាកំណត់ថ្ងៃមង្គលការគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ដំណឹងនៃការភ្ជាប់ពាក្យនេះបានធ្វើឲ្យមហាជនជាច្រើននាំគ្នាជូនពរនាងផងដែរ៕



អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ