ជីវិតកម្សាន្ដ
Bella ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិត រឿងក្រុមតារាស្រីស្អាតផ្លែផ្កាឱ្យខ្លួន
កាលពីចុងខែកុម្ភៈកន្លងទៅ សង្គមសិល្បៈថៃ បានផ្ទុះបញ្ហាចម្រូងចម្រាសរវាងតារាសម្ដែង Bella Ranee និងក្រុមស្រីស្អាត Mai Davika, Mew Nittha, Mint Chalida និង Margie Rasri បន្ទាប់ពីវីដេអូរបស់ Mai Davika បានផ្សព្វផ្សាយនៅលើអ៊ីនធឺរណិត។ ពេលនោះមហាជនជាច្រើនសម្ដែងការមិនពេញចិត្តចំពោះស្រីស្អាតទាំង ៤រូប ដែលបាននិយាយលេងដៀមដាមតារាដទៃ ហើយថាពួកគេឆ្លៀតឌឺដងឱ្យ Bella រហូតមានការទាមទារឱ្យសុំទោសជាសាធារណៈចំពោះ Bella ទៀតផង។

ភ្លាមៗ Mai Davika បានចេញមុខសុំទោស និងប្រកាសបិទវីដេអីនោះចោល។ ចំណែក Margie បានបង្ហោះ Story នៅក្នុង IG ថា អ្វីដែលខ្លួនបាននិយាយនោះ មិនបានផ្លែផ្កាទៅលើ Bella នោះទេ ព្រោះនាងគ្មានបញ្ហាជាមួយ Bella ឡើយ មិនថាអតីតកាល និងបច្ចុប្បន្ន។ ដោយឡែក Mint Chalida ក៏ទើបចេញមុខនិយាយថា ខ្លួនគ្មានចេតនាដៀមដាមនរណាឡើយ រួមទាំង Bella ដូចគ្នា។

តាំងពីរឿងចម្រូងចម្រាសសាយភាយពាសពាញបណ្ដាញសង្គមថៃ តារាសម្ដែង Bella ហាក់គ្មានប្រតិកម្មអ្វីឡើយ ទើបតែថ្មីៗនេះ នាងបានផ្ដល់បទសម្ភាសន៍ បើកចំហអារម្មណ៍ពិតរបស់ខ្លួន ក្រោយរឿងផ្លែផ្កាគ្នា នៅតែមិនទាន់ស្ងប់ស្ងាត់។

ឆ្លើយសំណួរក្នុងកម្មវិធី New Friends Telling តួឯកស្រីរឿង បុព្វេសន្និវាស និយាយថា នាងមានការភ្ញាក់ផ្អើលចំពោះរឿងដែលបានកើតឡើង។ សម្រាប់នាង នាងធ្លាប់ជួប និងធ្លាប់មានឱកាសនិយាយគ្នាលេងជាមួយពួកគេ។ នាងថា “ពួកយើងគ្មានបញ្ហាអ្វីនឹងគ្នាទេ ហើយ Bella ក៏មិនមានបញ្ហាជាមួយអ្នកណាដែរ” ។
បន្ថែមពីលើពាក្យប៉ុន្មានឃ្លានេះ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ សុំមិនធ្វើអត្ថាធិប្បាយអ្វីទៀត ហើយក៏មិនចង់បន្ថែមអ្វីដែរ ព្រោះមិនចង់ឱ្យប៉ះពាល់ដល់អ្នកដទៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កម្មវិធីសម្រស់ថៃ អនុញ្ញាតឱ្យបេក្ខភាពបវរកញ្ញាអាយុ ១៨-៨០ឆ្នាំ ដាក់ពាក្យប្រកួត
ចុចអាន៖ ទម្លាយតម្លៃឈុត ដែល Jisoo ស្លៀកក្នុង Teaser អាល់ប៊ុមទោលរបស់នាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ