Connect with us

ជីវិតកម្សាន្ដ

បុគ្គលល្បីលំដាប់ពិភពលោក ៥ រូប​ ធ្លាប់ខុសវិន័យនៅ Disneyland

បានផុស

នៅ

មិនថាបុគ្គលល្បី ឬមហាជនសុទ្ធតែធ្លាប់សាងកំហុសឆ្គង ទន្ទឹមនេះពួកគេនឹងត្រូវទទួលពិន័យតាមច្បាប់ទោះបីជាកំហុសអចេតនាក៏ដោយ ។ ខាងក្រោមនេះជាបុគ្គលល្បីលំដាប់ពិភពលោក ៥ រូបធ្លាប់ខុសវិន័យនៅ Disneyland ៖

១. អតីតប្រធានាធិបតី Barack Obama

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១៨ នៅទីក្រុង Anaheim រដ្ឋកាលីហ្វ័រញ៉ា លោក Obama បានរំឭកពីកាលដែលគាត់ត្រូវបណ្ដេញចេញពី Disneyland ក្នុងនាមជានិស្សិតនៅមហាវិទ្យាល័យ Occidental ដោយសារជក់បារីក្នុងសួន ។

២. តារាសម្ដែង Blake Lively

ក្នុងឆ្នាំ ២០០៩ Blake ប្រាប់ David Letterman ថាកាលពីនាងអាយុ ៦ ឆ្នាំនិងបងប្រុសឈ្មោះ Eric អាយុ ១២ ឆ្នាំត្រូវ Disneyland ពិន័យមិនឲ្យចូលមួយឆ្នាំពេញព្រោះពួកគេលួចចូលដោយមិនបង់ប្រាក់ ។

៣. តារាសម្ដែង Rebel Wilson

Rebel និយាយថានាងត្រូវ Disneyland ពិន័យមិនឲ្យចូលរយៈពេល ៣០ ថ្ងៃក្រោមមូលហេតុថតរូបក្នុងបន្ទប់ទឹកដែលខុសវិន័យរបស់សួន ។

៤. អ្នកចម្រៀង Bruce Springsteen

កាលពីឆ្នាំ ២០១៧ លោក Bruce និងក្រុមតន្ត្រីមានដំណើរកម្សាន្តទៅកាន់ Disneyland ប៉ុន្តែត្រូវគេដេញចេញមកវិញមកពីពួកគាត់មិនព្រមដោះកន្សែងចងក្បាលចេញ ។

៥. តារាម៉ូដែល Grace Jones

Grace បានហែកអាវរបស់ខ្លួនចេញ ខណៈពេលសម្តែងនៅ House of Blues ដែលមានទីតាំងនៅក្នុង Disneyland នាងត្រូវគេហាមមិនឲ្យចូលពេញមួយជីវិតមកពីមូលហេតុនេះឯង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ បុគ្គលល្បី ៥ រូប ធ្លាប់ត្រូវបណ្ដេញចេញពីការងារមុនទទួលជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម