ជីវិតកម្សាន្ដ
Bella-Mint បង្កើតភាពស្និទ្ធស្នាលចម្លែក ខណៈ Margie-Mew សឹងមិនងាកមុខរកគ្នា
នៅក្នុងកម្មវិធីគម្រប់ខួប៥៣ឆ្នាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ តារាស្រីៗត្រូវជួបមុខគ្នាដើម្បីប្រារព្ធកម្មវិធី ប៉ុន្តែមុននឹងចាប់ផ្តើម Margie Rasri–Yaya Urassaya និង Kimberly ត្រូវតម្រូវឲ្យឡើងជិះឡានជាមួយគ្នា ខណៈ Mint Chalida និង Mew Nittha ជិះឡានរួមគ្នាដែរ។

យ៉ាងណាមិញ បន្ទាប់ពីការសម្ដែងរួមគ្នាបានបញ្ចប់ តារាប្រុសស្រីត្រូវដើរចូលបន្ទប់ចាក់សោ ក្នុងនោះក៏មានរូបភាពរបស់ Mint Chalida ដើរតាមពីក្រោយ Bella ហើយអ្នកទាំងពីរក៏បានសន្ទនាគ្នាយ៉ាងស្និទ្ធស្នាលផងដែរ។ ចំណែកតារាស្រីពីរនាក់ទៀត Margie-Mew មិនមានការសន្ទនាឬស្និទ្ធស្នាលឡើយ។ ជាមួយគ្នានោះដែរ មហាជនបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល បន្ទាប់ពីមានរូបភាព Bella-Mint បង្ហាញជាសាធារណៈជាមួយគ្នា ព្រោះកម្រឃើញពួកគេធ្វើសកម្មភាពជិតស្និតនៅនឹងមុខមនុស្សគ្រប់គ្នាណាស់។

ទោះយ៉ាងណានៅមុននេះបន្តិច Bella Ranee ទើបតែផ្តល់បទសម្ភាសន៍អំពីរឿងរបស់តារាស្រីទាំង ៤ ថា នាងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងរឿងដែលបានកើតឡើងយ៉ាងខ្លាំង។ ព្រោះពេលដែលបានជួបសំណេះសំណាលគ្នា គឺដូចជាគ្មានបញ្ហា ហើយ Bella បាននិយាយថា នាងមិនមានបញ្ហាជាមួយនរណាម្នាក់ទេនៅក្នុងវិស័យសិល្បៈ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពីរសន្លឹកកាច់រាងរបស់ Pancakes ធ្វើឲ្យប្រុសៗឥណ្ឌាមើលលាន់
ចុចអាន៖ប្រាក់ចំណូលតារារ៉េបជើងចាស់ Jetrin ពី Youtube មួយខែៗចាយសឹងមិនអស់

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?