ជីវិតកម្សាន្ដ
វ័យកាន់តែជរាលោកតា សង់ ស៊ីស ទទួលបានការលើកទឹកចិត្ត និងឧបត្ថម្ភពីសប្បុរសជន
តារាកំប្លែងជើងចាស់ល្បីឈ្មោះលោកតា សង់ ស៊ីស ថ្វីត្បិតបច្ចុប្បន្នគាត់វ័យជរា និងកំពុងមានជំងឺប្រចាំកាយផងនោះតែលោកតាហាក់នៅនឹករលឹកដល់អាជីពសិល្បៈ។ ដោយសារបាត់បង់សមត្ថភាពសិល្ប:ទើបពេលនេះលោកតា សង់ ស៊ី បានឃ្លាតឆ្ងាយពីអាជីពមួយនេះទាំងស្រុង។

ទោះបីជាយ៉ាងណាក្តី គេនៅតែឃើញអ្នកគាំទ្រ និងមហាជនមួយចំនួនធំបានបង្ហាញការនឹករលឹកចំពោះវីរ:សិល្បករដ៏ឆ្នើមលោកតា សង់ ស៊ីស ខណ:មានសប្បុរសជនឯទៀតបន្តការផ្តល់ជាថវិការឬជំនួយសម្រាប់តារាជើងចាស់លោកតា សង់ស៊ីស ដើម្បីលើកទឹកចិត្ត និងជួយសម្រួលដល់ជីវភាពឬថ្នាំពេទ្យជាដើម។ ជាក់ស្តែងមុននេះតារាកំប្លែងនាយ សង់ ស៊ីស ក៏ទទួលបានការឧបត្ថម្ភថវិកាមួយចំនួនទៀតតាមរយ:អ្នកនាង កាឆយ ដែលជាកូនស្រីបង្កើតផងដែរ។

អ្នកនាង កាឆយ រៀបរាប់ដោយអារម្មណ៍បែបនេះថា អរគុណបងប្អូនទាំងអស់គ្នាដែលបាននឹកឃើញហើយអាណិត និងស្រលាញ់ពុកខ្ញុំ សូមជូនពរម្ចាស់ថវិកា មានសុខភាពល្អជោគជយ័ពេញមួយជីវិត។ បើតាមការបញ្ជាក់បន្ថែមពីអ្នកនាង កាឆយ បានលើកឡើងថា សម្រាប់ថវិការដែលលោកតា សង់ស៊ីស ទទួលពីសប្បុរសជនគឺមានចំនួន៧០ម៉ឺនរៀល។

ជាមួយគ្នានោះគេក៏ឃើញតារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តក្រោយទទួលបានការលើកទឹកចិត្ត និងឧបត្ថម្ភពីសំណាក់សប្បុរសជន។ លោកតា សង់ ស៊ីស គឺជាតារាកំប្លែងមួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងកាលដែលលោកនៅមានសមត្ថភាពកំប្លែង និងសម្តែងលើវិថីសិល្ប:។ ប៉ុន្តែក្រោយមកលោកតា សង់ស៊ីស ក៏បានធ្លាក់ខ្លួនឈឺរហូតបាត់បង់សមត្ថភាពលើវិស័យសិល្ប:មានរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។លោកតា សង់ស៊ី ក៏ជាសិល្បករខ្មែរម្នាក់ដែលបានធ្វើឱ្យប្រជាជនរាប់លាននាក់មានស្នាមញញឹមតាមរយៈទេពកោសល្យកំប្លែងរបស់គាត់នាពេលកន្លងមក៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ