Connect with us

ជីវិតកម្សាន្ដ

វត្តី សារ៉ាវឌ្ឍី ស្រក់ទឹកភ្នែកពេលរម្លឹករឿងឪពុកសុំទោស ខណៈរស់ខ្វះភាពកក់ក្តៅពីម្តាយ

បានផុស

នៅ

តាមការកត់សម្គាល់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាពេលបច្ចុប្បន្ននាងនៅតែឆក់បានការគាំទ្រ និងរក្សាបាននូវប្រជាប្រិយភាពពីសំណាក់សំណាក់មហាជនទូទៅ។ ចំពោះការរក្សាបានប្រជាប្រិយភាពនេះ ដោយសារភាពរុះរាយ និងអត្តចរិក​ខណ:កន្លងមកនាងក៏ជាបុគ្គលសំខាន់ម្នាក់ដែលបានតំណាងប្រទេសក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកងាកមកចាប់អារម្មណ៍អំពីរឿងរ៉ាវជីវិតឯជនក្រៅសិល្ប:ឯណ្ណេះវិញ កន្លងមក វត្តីសារ៉ាវឌ្ឍី មិនធ្លាប់បង្ហាញឲ្យនណាបានដឹងច្រើននោះទេ ប៉ុន្តែមុននេះនាងបានដាច់ចិត្តទម្លាយយ៉ាងភ្ញាក់ផ្អើលដោយរម្លឹករឿងរ៉ាវជីវិតតស៊ូរស់នៅខ្វះភាពកក់ក្តៅពីម្តាយហើយជារឿយៗឪពុកតែងសុំទោសខ្លួនដែលគាត់ពុំអាចមើលថែនាងបានល្អ។

ជាក់ស្ដែងបើតាមការសម្រង់សម្ដីរបស់កញ្ញាពេជ្រ វត្តី សារ៉ាវឌ្ឍី ដែលត្រូវបានផេក Beauty Pageant Re viewer បានដកស្រង់យកមកបញ្ជាក់ដូច្នេះថា «ប៉ា តែងតែនិយាយថា សុំទោសខ្ញុំដែលគាត់ពុំអាចមើលថែខ្ញុំបានល្អ ខ្ញុំតបទៅប៉ាវិញថា ប៉ាគ្រាន់តែបង្កើតខ្ញុំមក ប៉ាមានគុណធំសម្រាប់ខ្ញុំរួចទៅហើយទុកវេលានេះ ទុកឲ្យកូនសុំមើលថែប៉ាវិញម្តង »។

ប្រភពបានបន្តថា វត្តី ធំធាត់ឡើងដោយគ្មានម៉ាក់គ្រប់ពេលដែលគេសួរពីម៉ាក់វត្តីមិនអាចមានចម្លើយសម្រាប់ឆ្លើយបានទេ!រាល់សំនួរដែលសួរពីម៉ាក់ វត្តី តែងតែប្តូរចម្លើយទៅជាប៉ារបស់នាងពីក្មេងធំធាត់ឡើងដោយខ្វះភាពកក់ក្តៅ ។ នាងមក​ឈរ​នៅចំណុចនេះ មិនមែនជារឿងងាយស្រួលឡើយ នាងគឺជាឧទាហរណ៍ សម្រាប់ក្មេងៗដែលកំព្រា ត្រូវមានការតស៊ូខ្ពស់ និងហ៊ានទៅរកចាប់ក្តីស្រមៃរបស់ខ្លួនឯង។

គួរម្លឹកថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញតំណាងកម្ពុជាក្នុងការចេញទៅប្រកួចលើឆាកអន្តរជាតិនាពេលថ្មីៗកន្លងមកនេះ។ យ៉ាងណាមិញទោះបីនាងមិនអាចឆ្លងចូលទៅក្នុងTop5នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022នៅឯប្រទេសឥណ្ឌូនេស៊ីពិតមែនតែបរវកញ្ញារូបនេះរក្សាបានការគាំទ្រនិងលើកទឹកចិត្ត ខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៥ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៦ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម