ជីវិតកម្សាន្ដ
ក្រោយសង្ស័យមិនចុះសម្រុង Taew ប្រាប់ហេតុផលមិនបានចូលរួមកម្មវិធីរបស់ប៉ុស្តិ៍លេខ ៣
តារាសម្ដែងស្រី Taew Natapohn បានចេញមុខមកបញ្ជាក់ការពិតច្បាស់ៗ ក្រោយមិនបានចូលរួមក្នុងកម្មវិធីគម្រប់ខួប៥៣ឆ្នាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដោយសារនាងមានបញ្ហាសុខភាពតាំងពីដើមឆ្នាំ និងត្រូវសម្រាកដើម្បីសង្គ្រោះបន្ទាន់។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-2233.png)
ប៉ុស្តិ៍លេខ ៣បានប្រារព្ធខួបលើកទី៥៣ របស់ខ្លួននៅឆ្នាំនេះនិងមានការបង្ហាញរូបភាពដ៏គួរឲ្យស្រលាញ់ ពីកងទ័ពតារាសម្ដែងក្នុងទ្រនំផលិតកម្មរួមគ្នានៅលើទីលានបាល់ទាត់ នៃមជ្ឈមណ្ឌលកីឡា Thammasat Rangsit ស្របពេលដែលអ្នកគាំទ្រជាច្រើនបានសម្ដែងក្ដីរីករាយទាំងអស់គ្នាហើយពួកគេក៏បានលើកទឹកចិត្ត និងស្និទ្ធស្នាលជាមួយសិល្បករដែលខ្លួនចូលចិត្តផងដែរ។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះ អ្នកនិយមលេងអ៊ីនធឺណេតបានកត់សម្គាល់ឃើញថា ពួកគេមិនបានឃើញតារាស្រី Taew ចូលរួមក្នុងកម្មវិធីទេ ព្រោះជារៀងរាល់ឆ្នាំគេតែងតែឃើញរូបភាពរបស់នាងបង្ហាញក្បាច់រាំយ៉ាងសប្បាយរីករាយ។
យ៉ាងណាមិញ មិនទុកមន្ទិលសង្ស័យឲ្យជាប់យូរលើបណ្ដាញសង្គមនោះទេ កាលពីពេលថ្មីៗនេះ Taew ចេញមកបំភ្លឺការពិតនិងច្បាស់ៗពីមូលហេតុនាងមិនបានទៅចូលរួមកម្មវីធីដ៏ធំមួយនេះ តាមរយៈបណ្ដាញសង្គម IG តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” បានបញ្ចាក់ថា ”គួរឲ្យអាណិតណាស់ដែលឆ្នាំនេះខ្ញុំមិនមានឱកាសចូលរួមខួបលើកទី៥៣របស់ប៉ុស្ដិ៍លេខ៣ ធម្មតាខ្ញុំមិនដែលខកខានមួយឆ្នាំទេ។ ខ្ញុំពិតជាចង់ទៅរាំជាមួយអ្នកទាំងអស់គ្នា។ Taew សូមឆ្លៀតឱកាសនេះសុំទោសដល់បងប្អូន មិត្តភ័ក្តិក្នុងប៉ុស្តិ៍លេខ៣ និងប្រិយមិត្តទាំងអស់ដែលបានមកដល់ទីនេះ។ ប៉ុន្តែដោយសារ Taew កំពុងជាសះស្បើយពីបញ្ហាសុខភាពដែលបានកើតឡើងតាំងពីដើមឆ្នាំមកម្ល៉េះ ដូច្នេះត្រូវប្រើរយៈពេលនេះដើម្បីថែរក្សាសុខភាពជាមុនសិន។ ដើម្បីងើបឡើងវិញ និងត្រឡប់ទៅធ្វើការពេញលេញម្តងទៀត។ ចុងក្រោយ Taew សូមអរគុណចំពោះការគាំទ្រទាំងអស់ពីគ្រួសារ មិត្តភ័ក្តិ និងមនុស្សជុំវិញខ្លួន ដែលស្រលាញ់និងយកចិត្តទុកដាក់ចំពោះ Taew ខ្លាំងណាស់។ ហើយក៏អរគុណអ្នករាល់គ្នាដែលបានយល់ចិត្ត Taew ផងដែរ”៕
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-2234.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-2235-820x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-2236-820x1024.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella-Mint បង្កើតភាពស្និទ្ធស្នាលចម្លែក ខណៈ Margie-Mew សឹងមិនងាកមុខរកគ្នា
ចុចអាន៖ពីរសន្លឹកកាច់រាងរបស់ Pancakes ធ្វើឲ្យប្រុសៗឥណ្ឌាមើលលាន់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?