Connect with us

ជីវិតកម្សាន្ដ

ទ្រព្យសម្បត្តិរបស់ Hailey កើនឡើង ១០ ដង ក្រោយរៀបការជាមួយ Justin Bieber

បានផុស

នៅ

បន្ទាប់ពីតារាម៉ូដែល Hailey baldwin បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀង Justin Bieber អស់រយៈពេល ៤ ឆ្នាំមកនេះទ្រព្យសម្បត្តិរបស់នាងកើនឡើងឡើងជិត ១០ ដងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ ២០១៨ នៅពេលដែល Hailey មិនទាន់រៀបការជាមួយតារាចម្រៀងJustin Bieber នាងមានទ្រព្យសម្បត្តិជាង ២ លានដុល្លារតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះទ្រព្យសម្បត្តិរបស់នាងគឺប្រហែល ២០ លានដុល្លារដែលជាការកើនឡើងជិត ១០ដង នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Celebrity Net Worth ជាមួយគ្នានេះគេហទំព័រ The Things ក៏បាននិយាយថា “ការកើនឡើងនៃទ្រព្យសម្បត្តិរបស់ Hailey គួរឱ្យកត់សម្គាល់នេះ គឺដោយសារតែផ្នែកមួយនៃឥទ្ធិពលការប្តូរនាមត្រកូលរបស់តារាម៉ូដែលនេះទៅជា ‘Bieber'” ។

ទោះបីជា Hailey ជាតារាម៉ូដែលតែនាងមិនសូវមានឈ្មោះល្បីក្នុងពិភពម៉ូដនោះទេ ដោយខ្វះសមត្ថភាពផ្ទាល់ខ្លួនរបស់នាងនៅក្នុងការដើរបង្ហាញម៉ូដ Hailey មិនមានការចាប់អារម្មណ៍នាងនៅក្នុងវិស័យម៉ូដទេ។ យ៉ាងណាមិញ ក្នុងវិស័យម៉ូដពាណិជ្ជកម្មវិញ នាងក៏មិនសូវមានការងារច្រើន ប៉ុន្តែនៅពេលដែលនាងប្តូរនាមត្រកូលក្លាយជា “Bieber” Hailey ពិតជាត្រូវបានស្វាគមន៍យ៉ាងក្លៀវក្លា។

Hailey បានបង្ហាញខ្លួនលើក្របទស្សនាវដ្តី Vogue Australia ខែ កុម្ភៈ ឆ្នាំ ២០២៣ ហើយមុននោះ នាងត្រូវបានគេអញ្ជើញជាច្រើនដងឱ្យថតរូបឱ្យទស្សនាវដ្ដី Vogue, Elle, Harper’s Bazaar, Teen Vogue, W Maga zine, Marie Claire និងទស្សនាវដ្ដីជាច្រើនទៀត។ អាចនិយាយបានថា បន្ទាប់ពីរៀបការជាមួយ Justin ចំនួនដងដែលនាងបានថតរូបគម្រប និងចូលរួមក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្ម គឺច្រើនមិនអាចរាប់បានទេ។

ជាពិសេសHailey បានចុះកិច្ចសន្យាជាអ្នកតំណាងម៉ាកយីហោខោអាវទ្រនាប់ចាប់ពីឆ្នាំ ២០២១ ដោយផ្សព្វផ្សាយឲ្យម៉ាក Dream Angels ក្នុងខែមីនា យុទ្ធនាការ VS Collective ក៏បង្ហាញពី Hailey ។ ចំនួននៃកិច្ចសន្យាផ្សាយពាណិជ្ជកម្មបានកើនឡើង ដែលមានន័យថាទ្រព្យសម្បត្តិរបស់ម៉ូដែលក៏ កើនឡើងយ៉ាងឆាប់រហ័សផងដែរ។

ងាកមកមើលអាជីពបច្ចុប្បន្ននេះ Hailey ក្រៅពីការបង្ហាញម៉ូដនាងបើកម៉ាកគ្រឿងសម្អាងផ្ទាល់ខ្លួន ទន្ទឹមនឹងនោះនាងក៏មានមានភាពល្បីល្បាញនៅលើបណ្តាញសង្គម ដោយសារតែការលេងស្ទាយតែងខ្លួនបែក Y2K (ស្ទាយលេងម៉ូដខោអាវនៅសម័យចុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមឆ្នាំ ២០០០) ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Selena ជាមនុស្សស្រីគួរឲ្យសង្ស័យជាងគេ ក្នុងបញ្ជី following នៃគណនី IG របស់ Zayn Malik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម