Connect with us

ជីវិតកម្សាន្ដ

មិននឹកស្មាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ហ៊ានប្រតិកម្មចំពោះ Miss Grand Phuket 2023 ថៃ

បានផុស

នៅ

ពេជ្រ វត្តីសារ៉ាវឌ្ឍី MISS GRAND CAMBODIA 2022 និងជា MISS GRAND INTERNATIONAL 2022 ដែលមានប្រជាប្រិយភាព ព្រមទាំងរកចំណូលជាច្រើនពីប្រទេសថៃផងនោះ នៅមុននេះ បានប្រតិកម្មនឹងបវរកញ្ញាភូកេត ថៃ ដែលបង្កើតឈុតបង្កប់អត្តសញ្ញាណមើលងាយទង់ជាតិខ្មែរនៅ STORY IG នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញចំណាប់អារម្មណ៍នៅក្នុង STORY IG របស់ខ្លួនថា៖

“ខ្ញុំដឹងថា ពួកយើងរស់នៅទីកន្លែងផ្សេងគ្នា និង ប្រទេសផ្សេងគ្នា ប៉ុន្តែយើងមានជីវិតលើពិភពលោកតែមួយ។ ខ្ញុំដឹងច្បាស់ថា អ្នកស្រឡាញ់ប្រទេសអ្នក ហើយខ្ញុំក៏ដូចអ្នកដែរ។ ការផ្តល់តម្លៃឱ្យអ្នកដទៃ, ផ្តល់ក្តីស្រឡាញ់ ហើយមិនបណ្តុះភាពស្អប់ឱ្យគ្នា វាជារឿងសំខាន់ខ្លាំងណាស់”។

សារ៉ាវឌ្ឍី បន្តថា៖ “ហើយដើម្បីក្លាយជាបេក្ខភាពតំណាងជាតិ យើងគប្បីសាបព្រួសភាពវិជ្ជមានឱ្យបានច្រើន។ ខ្ញុំពិតជា សូមឱ្យរឿងនេះមិនមានការកើតឡើងម្តងទៀត។ អ្នកដឹងថា កម្ពុជា និងខ្ញុំ ពួកយើងស្រឡាញ់ GRAND ហើយយើងស្រឡាញ់ថៃ ដូចជាតិយើងដែរ”។

គួរបញ្ជាក់ថា តាមរយៈការបង្ហោះ story នៅថ្ងៃនេះ កញ្ញា Tia Li Taveepanichpan ជា Miss Grand Phuket 2023 ថៃ បានបង្ហោះរូបកាត់ត កាត់ទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង។ សត្វទន្សង ភាសាថៃ ហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេរ របស់ភាសាថៃ ដូចដែលខ្មែរយើងប្រើប្រាស់សត្វឆ្កែ ក្នុងពាក្យជេរដែរ។

តែបន្ទាប់ពីបង្ហោះបានជិត ៣០នាទី កញ្ញាបានលុបទៅវិញព្រមទាំងបានមកស្រាយជាវីដេអូ និង បង្ហោះសារជាថ្មីជាមួយរូបថ្មីថា គាត់បង្ហោះក្នុងន័យល្អទេ តែគាត់ច្រលំដាក់រូបខុស ដែលមិនទាន់បានដាក់អក្សរ ធ្វើឱ្យមហាជនយល់ច្រឡំ គាត់បានសុំការអធ្យាស្រ័យ ពីបងប្អូនទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៣៩ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៧ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៤៩ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម