ជីវិតកម្សាន្ដ
ក្រោយជួបលើកដំបូង អ្នកគាំទ្រមួយក្រុមទម្លាយថា Aum នៅក្រៅមិនដូចក្នុងកាំម៉េរានោះទេ
កាលពីថ្ងៃម្សិលមិញនេះ តារាសម្ដែង Aum Patchrapa ត្រូវអ្នកគាំទ្រមួយរូបទម្លាយអារម្មណ៍ពិត ក្រោយបានជួបនាងចៃដន្យនៅទីសាធារណៈដោយថា រៀមច្បងរូបនេះនៅក្រៅគឺមានមុខមាត់មិនដូចនៅក្នុងកាំម៉េរានោះទេ ពោលនាងមានសម្រស់ស្អាតសឹងរកកន្លែងទាស់មិនឃើញ។

បន្ទាប់ពីជួប Aum លើកដំបូង ក្រុមអ្នកគាំទ្របានសរសេររៀបរាប់ពីសម្រស់របស់ Aum ថា “យប់មិញបានជួប Aum Patchrapa ជាលើកដំបូងនៅ Sukhumvit 39។ តើអ្នកយល់ពីពាក្យថាស្អាតរហូតដល់អារម្មណ៍អណ្តែតទេ? មនុស្សគ្រប់គ្នាកំពុងសម្លឹងមើលនាង នៅក្នុងហាងនាងស្លៀករ៉ូបពណ៌សស្តើង ស្បែកនាងស្អាតខ្លាំងណាស់ ស្បែកនាងមានពណ៌ផ្កាឈូក។ នាងមានមុខស្រួច ច្រមុះស្រួច ភ្នែកស្រួច មុខមិនដូចរូប ស្អាតជាងនៅខាងក្នុងកាំម៉េរាច្រើន។ ដំបូងខ្ញុំមិនចាំថាជា Aum ទេ ទាល់តែឃើញមិត្តនាងមកជាមួយប្រុស៣នាក់ ប្រហែលខ្ញុំស្រឡាំងកាំងនឹងសម្រស់នាងពេក”។

ជាមួយគ្នានោះដែរ ទស្សនិកជនដែលជាហ្វេនរបស់ Aum បានចូលទៅបញ្ចេញមតិលើរូបភាពអ្នកគាំទ្រមួយក្រុមនោះថាពិតជាសំណាងណាស់ដែលបានជួបនាងនៅខាងក្រៅ ព្រោះតាមឮនាងពិតជាមានសម្រស់ស្រស់ស្អាតពិតមែន ហើយក៏មានផ្ទៃមុខមិនដូចនឹងអាយុដែរ។ ម៉្យាងទៀតនាងជាតារាស្រីដែលមានទឹកចិត្តល្អ និងគួរឲ្យគោរពក្នុងនាមជារៀមច្បងក្នុងវិស័យសិល្បៈនេះផងដែរ។
ចំពោះ Aum Patchrapa ថ្វីត្បិតតែប្រឡូកក្នុងវិស័យសិល្បៈយូរហើយក៏ដោយ ប៉ុន្តែបើនិយាយពីសម្រស់ នាងតែងតែត្រូវបានមហាជនពោលសរសើរមិនដាច់ពីមាត់ បើទោះបីជាឈានចូលអាយុជ្រេហើយក្ដី។ ជាពិសេសគ្រប់ពេលដែលនាងបង្ហោះរូបលើបណ្ដាញសង្គមផ្ទាល់ខ្លួន មិនថាជារូបភាពសិចស៊ីឬរម្យទមនោះទេ Aum តែងទទួលការសរសើរព្រាតពីសំណាកមហាជនប្រុស-ស្រី៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Taew បញ្ចេញរូបគូស្នេហ៍នៅសមុទ្រ មហាជនសង្ស័យថា អាចនឹងមានដំណឹងរៀបការឆាប់
ចុចអាន៖Mint ត្រូវមហាជនសរសើរពេញមាត់ថា ជាតារាស្រីចុះសម្រុងនឹងគ្រប់គ្នា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង