Connect with us

ជីវិតកម្សាន្ដ

បាត់មុខ ៣ ឆ្នាំ Kim Tae Hee វិលមកវិញចាប់ដៃគូជាមួយតួស្រីក្នុងរឿង “The Glory”

បានផុស

នៅ

តារាសម្ដែង Lim Ji Yeon ដែលទទួលបានការសរសើរយ៉ាងខ្លាំងចំពោះតួនាទីរបស់នាងជា Park Yeon Jin ក្នុងរឿង ‘The Glory’ ​បញ្ជាក់​ថា គម្រោងបន្ទាប់របស់នាងនឹងបង្ហាញខ្លួនក្នុងរឿង ‘House with a Yard’ ជាមួយ Kim Tae Hee ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២៨ខែមីនា សារព័ត៌មាន Star News បានរាយការណ៍ថា ‘House with a Yard’ គ្រោងនឹងចាក់​បញ្ចាំង​នៅលើកញ្ចក់ទូរទស្សន៍ ENA ក្នុងខែមិថុនា។ កាលវិភាគលម្អិត​កំពុង​ពិភាក្សា ហើយរឿង​នេះ​ត្រូវ​បាន​កែ​សម្រួល​ចេញ​ពី​ប្រលោមលោក​មួយដែលនិយាយពី​​ស្ត្រី​មេផ្ទះ​ដ៏​រីករាយ ល្អឥតខ្ចោះ ដែលមនុស្សគ្រប់គ្នាច្រណែន ស្របពេលដែល Kim Tae Hee តារា​សម្តែងដ៏ល្បីល្បាញនឹងដើរតួជា Ju Ran​ ជាស្ត្រីដែល​ជីវិត​សាមញ្ញ​ត្រូវ​វិលវល់​ក្នុងជ្រុង​ងងឹតមួយរកកោះត្រើយពុំឃើញ។

ទន្ទឹមនឹងនេះដែរ Im Ji Yeon នឹងដើរតួជា Sang Eun ដែលជាតួអង្គបំផ្លាញ​ពិភពលោករបស់ Ju Ran ។ រឿង​នេះ​សន្យា​ថា​នឹង​ក្លាយ​ជា​ការ​ស្វែង​យល់​ដ៏​គួរ​ឲ្យចាប់​អារម្មណ៍​នៃ​បទ​ពិសោធន៍​របស់​មនុស្ស។ នេះ​ជា​ការ​ត្រលប់​មក​វិញ​របស់ Kim Tae Hee នៅ​លើ​អេក្រង់​នៃកញ្ចក់ទូរទស្សន៍ ​បន្ទាប់​ពី​បាត់​មុខ​អស់​រយៈ​ពេល ៣ ឆ្នាំ​ ចាប់​តាំង​ពី​រឿង “Hi Bye, Mama!” របស់ tvN កាលពី​ឆ្នាំ២០២០៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផលិតកម្ម SM ច្រានចោលព័ត៌មានថា មិត្តស្រី SeHun សមាជិក EXO មានផ្ទៃពោះ

ចុចអាន៖ហេតុផល ៦ យ៉ាង ដែល IU ជាតារាចម្រៀងស្រីមានឥទ្ធិពលបំផុតនៅកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម