Connect with us

ជីវិតកម្សាន្ដ

ផ្ទុះរឿង Miss Grand ភូកេត ! អ៊ឹម សុគន្ធា សុំចិត្តអ្នកគាំទ្ររំងាប់ការខឹងក្រោធ

បានផុស

នៅ

បន្ទាប់ពី​ផ្ទុះ​នូវ​រឿងរ៉ាវ​ចម្រូងចម្រាស​ជុំវិញ​បវរកញ្ញា​ភូ​កេ​ត​ថៃ​កញ្ញា Tia Li Taveepaichpan ដែល​បាន​បង្ហោះ​រូបភាព​កាត់ត​បង្កប់​អត្តសញ្ញាណ​មាន​ចេតនា​មើលងាយ​ប្រជាជន​ខ្មែរ​នៅ​លើ STORY IG បង្ក​ការ​មិន​ពេញចិត្ត​សម្រាប់​មហាជន​ខ្មែរ​ទូទាំង​ប្រទេស​នោះ អ្នកគ្រប់គ្រង Miss Grand Cambodia បាន​ចេញ​មក​សុំ​ចិត្ត​អ្នកគាំទ្រ​រំងាប់​ការ​ខឹង​ក្រោធ ដើម្បី​ឲ្យ​ស្ថានការណ៍​ប្រសើរ​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង អ៊ឹម សុគន្ធា បាន​ចេញ​មក​សំណូមពរ​ដូច្នេះ​ថា «ក្នុង​នាម​ខ្ញុំ​ជា National Director Miss Grand Cambodia នាង​ខ្ញុំ​ពិតជា​មាន​ការ​សោកស្ដាយ និង​មិន​គាំទ្រ​ដាច់ខាត​លើ​ទង្វើ​របស់ Miss Grand Phuket បាន​បង្ហោះ​លើ Story IG ពេល​កន្លង​មក​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្ពន្ធភាព​យ៉ាង​ខ្លាំង រួម​ទាំង​មិន​សម​នឹង​ពាក្យ​ថា Stop The War and Violence ទាល់តែសោះ»។

អ្នកនាង អ៊ឹម សុគន្ធា ដែល​ជា​អ្នកគ្រប់គ្រង Miss Grand Cambodia បាន​បន្ត​ទៀត​ថា ដូច្នេះ​ហើយ​ខាង​ក្រុម​ការងារ​ក៏បាន​ធ្វើការ​ទាក់ទង និង​សាកសួរ​ទៅ​ខាង​អ្នកគ្រប់គ្រង​កម្មវិធី​នៅ Thailand តាំងពី​មាន​បញ្ហា​ភ្លាមៗ ហើយ​មក​គាត់​បាន​ផ្តល់​ដំណឹង​មក​ថា ND Miss Grand Phuket កំពុង​រក​ដំណោះស្រាយ​ក្នុង​រឿង​នេះ​ហើយ។ មុន​នេះ​បន្តិច​ក៏​មាន​ការ​ឡាយ ហើយ​បកស្រាយ​ពី​កញ្ញា Tia ពី​មូលហេតុ នៃ​ការ​ផុស​រួចរាល់​ហើយ​កញ្ញា Tia បាន​សុំទោស​ដល់​ប្រជាជន​ខ្មែរ​ដោយ​ការ​ដឹង​កំហុស។

អ្នកនាង អ៊ឹម សុគន្ធា បន្ថែម​ទៀត​ថា «ខ្ញុំ​ពិតជា​សង្ឃឹម​ថា នឹង​មិន​មាន​បញ្ហា​បែបនេះ​កើតឡើង​ទៀត ឡើយ ជាពិសេស​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​នាង​ខ្ញុំ​សុំ​ចិត្ត​បងប្អូន​រំងាប់​ការ​ខឹង​ក្រោធ ដើម្បី​ឲ្យ​ស្ថានការណ៍​មួយ​នេះ​ឲ្យ​ប្រសើរ​ឡើងវិញ ខ្ញុំ​ជា​កូន​ខ្មែរ ដូច្នេះ​យើង​ជា​ជនរួមជាតិ​ចូលរួម​ថែរក្សា​កិត្តិយស​ជាតិ​រួមគ្នា»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម