Connect with us

ជីវិតកម្សាន្ដ

ត្រួសៗពី Miss Grand ភូកេត ដែលព្រហើនហ៊ានប្រមាថលើទង់ជាតិ កម្ពុជា

បានផុស

នៅ

ម្ចាស់​មកុដ Miss Grand ភូកេត២០២៣ នាង Tia Li Taveepanichpan បានធ្វើឲ្យប្រជាជនកម្ពុជាមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហោះ story នៅរូបភាពកាត់តទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ដែលភាសាថៃតំណាងឲ្យសត្វដែលគេប្រើប្រាស់ ឬជំនួសឲ្យ​ពាក្យជេរបញ្ចោរគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមកនាងក៏បានចេញសារសុំទោសប្រជាជនកម្ពុជា បន្ទាប់ពីមានការប្រតិកម្មពីបវកញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី និងមហាជនជាច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនបាន​ធ្វើឲ្យ​អ្នកគាំទ្រ​ ជា​ពិសេស​មហាជន​ស្រាកស្រាន្ត​កំហឹង​នោះ​ទេ​ ព្រោះ​នេះ​ជា​ការ​ប្រមាថ​កាត់​ទាន​មក​លើ​ប្រជាជន​កម្ពុជា​ទាំងអស់។

ទន្ទឹមនេះដែរមានមហាជនជាច្រើនក៏បានដឹងថា នាង Tia Li Taveepanichpan គ្រាន់តែជា​ម្ចាស់​មកុដ Miss Grand ភូកេត២០២៣ប៉ុណ្ណោះ តើមាននាង​ឥទ្ធិលពល​យ៉ាង​ណា​ឬ​សាវតារ​បែប​ណា​ ទើប​ហ៊ាន​មើលងាយ​មកលើទង់ជាតិ កម្ពុជា។

បវរកញ្ញា Tia Li Taveepanichpan មាន​អាយុ ២៦ ឆ្នាំ កម្ពស់ 1.70m ​នាងគឺជា​តារា​សម្ដែង និងតារា​បង្ហាញ​ម៉ូដ​ជនជាតិ​ថៃ-ចិន-អាហ្វ្រិកខាងត្បូង ដែល​កើត​នៅសហរដ្ឋអាមេរិក ហើយ​ធំធាត់នៅភូកេត នៃប្រទេស​ថៃ។ នាង​​ទទួលបានតំណែងជា Miss Teen Thailand កាលឆ្នាំ ២០១២ ក្នុងនាមជាតំណាងមកពីប្រទេសថៃ ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Asia’s Next Top Model Season 2 ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមបេក្ខនារី ១៦នាក់ទូទាំងទ្វីបអាស៊ី។ ​ចាប់តាំងពីពេលនោះ​មក នាងបានបន្តបង្ហាញមុខក្នុងពាណិជ្ជកម្មនានា។

បន្ទាប់មកនៅឆ្នាំ ២០១៦ នាងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី The Face Thailand រដូវកាលទី ៣ ដោយស្ថិតក្នុងក្រុម Mentor Bee Namthip Jongrattavibul។ ក្នុងឆ្នាំ ២០១៨ នាងបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី The Face Thailand រដូវកាលទី ៤ ដោយមានវត្តមាននៅក្នុងក្រុម Mentor Bee Namthip Jongrattavibul ម្តងទៀត និងមានអ្នកណែនាំម្នាក់ទៀតគឺ Sririta Jensen ដែលកាលណោះនាងទទួលបានតំណែងលំដាប់រង។

ដោយឡែក នៅខែមករាឆ្នាំ ២០២៣ នាងចូលប្រលង​ Miss Grand Phuket ឆ្នាំ ២០២៣ ខណៈសម្រស់ Tia Li Taveepanichpan ធ្វើឲ្យ​នាងឈានដល់ការ​គ្រង​មកុដ Miss Grand Phuket 2023។ នាង​ទទួលជោគជ័យនិងត្រូវបវរកញ្ញា​ Amanda Jensen ដែល​ជា​អតីត Miss Grand Phuket 2022 ហើយ​ក៏ជាបវរកញ្ញារងទី១ Miss Grand Thailand 2022 បំពាក់​មកុដ​ដោយ​ដោយ​ផ្ទាល់ដៃ​ផងដែរ។

យ៉ាងណាមិញ ក្រោយឈ្នះ​មកុដ Miss Grand Phuket 2023 នាង​នឹងតំណាងឲ្យ​កោះភូកេតទៅ​ចូលរួមការប្រកួត Miss Grand Phuket 2024 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឈៀងម៉ៃ និង ក្រុង​បាងកក ក្នុង​ខែ​មេសា​ខាងមុខនេះ។​ ប៉ុន្តែចំពោះជោគវាសនានាងយ៉ាងណា​ ទស្សនិកជននៅមិនទាន់ដឹងនូវឡើយទេ ខណៈពេលនេះបវរកញ្ញា Tia Li បែរជាបង្កកំហុសឆ្គងដ៏ធំមកលើប្រជាជនខ្មែរក្នុងន័យប្រមាថមាក់ងាយទៅវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិននឹកស្មាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ហ៊ានប្រតិកម្មចំពោះ Miss Grand Phuket 2023 ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១០ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៩ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម