Connect with us

ជីវិតកម្សាន្ដ

Jisoo បំបែកកំណត់ត្រា មានអ្នកគាំទ្រទិញអាល់ប៊ុមទុកមុន លើសពីចំនួន ១ លានបន្ទះ

បានផុស

នៅ

យោងទៅតាមការរាយការណ៍របស់ទីភ្នាក់ងារផលិតកម្មកាលពីថ្ងៃអង្គារថា Jisoo សមាជិកក្រុមចម្រៀងនារី BLACK PINK បានបង្កើតកំណត់ត្រាថ្មីក្នុងនាមសិល្បៈទោល K-pop ដែលទទួលការកុម្ម៉ង់ទុកមុន សម្រាប់អាល់ប៊ុមទោលដំបូងរបស់នាងបានលើស ១.២៤ លានបន្ទះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ខាងផលិតកម្ម YG Entertainment ក៏បានប្រកាសឲ្យដឹងថាតម្រូវការរបស់អ្នកគាំទ្រក្នុងការទិញអាល់ ប៊ុមដំបូងរបស់ Jisoo ត្រឹមតែលក់ដាច់នៅក្នុងទីផ្សារកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏នៅឯទីផ្សារអន្តរជាតិជាច្រើនទៀតនៅជុំវិញពិភពលោកលក់ដាច់មិនធម្មតារួមទាំងអាមេរិកខាងជើង អឺរ៉ុប ចិន និងជប៉ុន ក៏ដូចជាអាស៊ីអាគ្នេយ៍ ។

ក្នុងនោះអាល់ប៊ុម ME បានជួយ Jisoo បង្កើតកំណត់ត្រាសម្រាប់ចំនួនអាល់ប៊ុមដែលបានកុម្ម៉ង់ទុកមុនដោយក្លាយជាសិល្បករទោល K-Pop ស្ត្រីក្នុងប្រវត្តិសាស្ត្រនៅពេលដែលអាល់ប៊ុមលក់ដាច់លើស ១.២៤ លានបន្ទះ។ កន្លងមក YG Entertainment ក៏បានបង្ហាញការជឿជាក់យ៉ាងខ្លាំងថា Jisoo នឹងក្លាយជាតារាចម្រៀងទោល K-Pop ស្ត្រីដំបូងគេដែលមានអាល់ប៊ុមលក់ដាច់រាប់លានបន្ទះផងដែរ ។

យ៉ាងណាមិញ អាល់ប៊ុម ME របស់ Jisoo នឹងរួមបញ្ចូលបទចម្រៀងចំនួន ២ ដែលបទចម្រៀងមានចំណងជើងថា “Flower” និងមួយបទទៀតគឺ “All Eyes on Me” ហើយអាល់ប៊ុមនេះនឹងចេញជាផ្លូវការនៅថ្ងៃទី ៣១ ខែមីនា ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ត្រួសៗពី Miss Grand ភូកេត ដែលព្រហើនហ៊ានប្រមាថលើទង់ជាតិ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម