ជីវិតកម្សាន្ដ
លោក គួច ខេវិន ស្នើឲ្យបុរសអះអាងថាកូនម្ចាស់ផលិតកម្មឆ្លងដែនចេញមុខសុំទោសជាសាធារណៈ
ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិន ដែលធ្លាប់ដឹកនាំសម្ដែងចម្រៀងនៅក្នុងផលិតកកម្មឆ្លងដែនរាប់ពាន់បទផងនោះបានសម្តែងការហួសចិត្ត និងអស់សំណើច ខណ:សុខៗស្រាប់តែមានបុរសម្នាក់ឈ្មោះ មុន្នី ចេញមកអះអាងថាជាកូនទី៥ក្នុងចំណោមកូនទាំង៩នាក់លោក ធឹង សុន ដែលជាអតីតថៅកែឆ្លងដែន ។

បុរសឈ្មោះ មុន្នី រូបនេះបានចេញមកបញ្ជាក់ថា រូបលោកជាអ្នកស្នងមរតក (ទាយាទ) ដើម្បីបើកផលិតកម្មដែលបានបិទទ្វារអស់រយ:កាលប្រមាណ២០ឆ្នាំមកហើយនោះ ដើម្បីឲ្យតំណើរការជាថ្មីឡើងវិញ។ ការបញ្ជាក់នេះត្រូវបានលោក គួច ខេវិន ប្រតិកម្មថា តាមលោកស្គាល់ក្រុមគ្រួសារលោក ធឹង សុន យ៉ាងជិតស្និតនោះគែលោកមិនដែលដឹងថាលោក មុន្នី នេះជាកូនប្រុសរបស់ថៅកែផលិតកម្មឆ្លងដែនទេ ព្រោះម្ចាស់ផលិតកម្មនេះមានកូនប្រុស៣នាក់កំពុងរស់នៅឯសហរដ្ឋអាមេរិក ហើយពួកគេបានទាក់ទងលោកជាប្រចាំ។

លោក គួច ខេវិន បានលើកឡើងថា រឿងបុរសឈ្មោះ មុន្នី ដែលអះអាងថាជាកូនថៅកែឆ្លងដែន គឺជារឿងអស់សំណើចតែបើយោងទៅតាមផ្លូវច្បាប់គឺជារឿងពិបាកសើចហេតុនេះលោកស្នើរសុំឲ្យបុគ្គលនេះគួរតែសុំទោសទស្សនិកជនជាសាធារណៈ។ លោក គួច ខេវិន បាននិយាយទៀតថា អស់សំណើចអាក្អូនម្នាក់នេះបាននិយាយប្រាប់គេថា រូបគេជាកូនប្រុសរបស់លោកអ៊ុំ ធឹង សុន ដែលពុំទាំងដឹងថាឪពុកអាយុប៉ុន្មាននៅពេលដែលគាត់ទទួលអនិច្ចកម្ម? ហើយបច្ចុប្បន្នរូបគេជាអ្នកស្នងមរតកផលិតកម្ម”ឆ្លងដែន” Chlangden Production ដែលល្បីល្បាញតាំងតែពីទសវត្សឆ្នាំ៨០មកម្លេះ ។

លោកបន្តថា បើគយគន់ទៅមើលរូបឆោមរបស់បុរសនេះ ធៀបគ្នាទៅនឹងលោកអ៊ុំ ធឹង សុន ឬជាមួយនឹងកូនៗរបស់លោក ធឹង សុន បីនាក់កំពុងរស់នៅអាម៉េរិក គឺដូចគ្នាមេឃហើយនឹងដី?។ តាមពិតទៅលោកអ៊ុំ ធឹង សុន មានកូនតែបីនាក់គត់ និងមានទំនាក់ទំនងយ៉ាងស្និតជាមួយខ្ញុំដូចបងប្អូនបង្កើតទោះជាខ្ញុំចាកចេញពីអាមេរិកក្រែលឆ្នាំហើយក្តីក៏យើង និយាយគ្នាបានព្រឹកល្ងាច ហើយបីនាក់នោះបដិសេដថាមិនស្គាល់អន្ទិតម្នាក់ហ្នឹងទាល់សោះ។ បើកូនបង្កើតមិនស្គាល់បងប្អូនបង្កើតតើមានបងៗប្អូនៗតារាចម្រៀងដែលធ្លាប់ច្រៀងឲ្យផលិតកម្មឆ្លងដែនណាខ្លះស្គាល់អន្ទិតម្នាក់នេះថា ជាកូនលោកអ៊ុំ ធឹង សុន? មេត្តាជួយប្រាប់ផង។

លោក គួច ខេវិន បញ្ជាក់ទៀតថា តាំងតែពីមុនលោកអ៊ុំ ធឹង សុន អនិច្ចកម្មលោកបានទទួលសិទ្ធិពេញលេញក្នុងការផលិត និងដំណើរការផលិតកម្ម “ឆ្លងដែន” បន្ទាប់ពីលោក ណាំ គឹមឡេង គ្រប់គ្រងផលិតកម្ម”រស្មីនាគមាស” ដែលបំបែកចេញពីផលិតកម្មឆ្លងដែន (មិនបាច់បញ្ជាក់ឆ្នាំព្រោះបទចម្រៀងដែលដាក់ឈ្មោះខ្ញុំដឹកនាំផលិតមានរាប់ពាន់បទ) តែលោកមិនដែលមិនធ្លាប់ស្គាល់អាក្អូនម្នាក់ហ្នឹងទាល់សោះ ឬអត់អាលីងហ្មង ថាជាកូនលោកអ៊ុំ ធឹង សុន? មើលទៅគិតទៅពិចារណាទៅ អស់សំណើច។ ប៉ុន្តែបើយោងទៅរកទិដ្ឋភាពផ្លូវច្បាប់ទំនងជាពិបាកសើចចំពោះករណីនេះ បើឈប់បានឈប់ទៅ ? ហើយសុំទោសសាធារណជនផងណាអាក្អូន៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា