ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតម្នាក់ ទម្លាយអត្តសញ្ញាណពិតរបស់ James Jirayu ពេលជួបក្រៅឆាកសម្ដែង
អ្នកលេងអ៊ីនធឺណិតម្នាក់បានបង្ហោះរូបភាពនិងទម្លាយអត្តចរិតពិតរបស់តារាសម្ដែងប្រុស James Jirayu ខ្ទេចគ្មានសល់ថា លោកគឺជាមនុស្សរីករាយនិងមិនចេញឆ្មើងឆ្មៃជាមួយអ្នកគាំទ្រឬនរណាម្នាក់ទេ ខណៈពេលដែលខ្លួនដើរជួបនៅក្រៅឆាក។

អ្នកលេងអ៊ីនធឺណិតរូបនេះបានបង្ហោះសារបង្ហាញពីគំនិតរបស់គាត់ ប្រាប់ពីភាពគួរឲ្យស្រលាញ់របស់ James ដោយនិយាយថា James គួរឲ្យស្រលាញ់ណាស់។ កាលពីម្សិលមិញមានអ្នកគាំទ្រម្នាក់ដែលបានទៅឈរលើកទឹកចិត្តគាត់។ នាងបានសុំឲ្យអ្នករាល់គ្នាថតរូបគូជាមួយគាត់គ្រប់គ្នា។ មនុស្សរាប់រយនាក់ដែលថត ហើយអ្នកថតរូបគឺជានាងផ្ទាល់ និងថែមទាំងយកមកបង្ហោះរូបមនុស្សគ្រប់គ្នាលើហ្វេសប៊ុកផ្ទាល់ខ្លួនថែមទៀត។

យ៉ាងណាមិញបន្ទាប់ពីបានដឹងអត្តចរិតពិតរបស់តួឯកប្រុសក្នុងរឿង “សុភាពបុរស Juthathep” មនុស្សជាច្រើនសរសើរពីភាពគួរឲ្យស្រលាញ់របស់ James នៅក្នុងព្រឹត្តិការណ៍នេះ ស្របពេលដែលមហាជនមួយចំនួនក៏ពោលសរសើរពីភាពថ្លៃថ្នូររបស់លោកដូចគ្នាថា មិនថាក្រៅឆាកឬក្នុង លោកគឺជាមនុស្សបែបនេះ មិនក្រអឺតក្រទម ឬតម្លើងអាងខ្លួនជាតារាល្បីនោះទេ។ ជាពិសេស James ក៏ជាបុគ្គលចេះជួយយកអាសារអ្នកសិល្បៈដូចគ្នាផងដែរ ប្រសិនបើមានការលំបាកណាមួយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយជួបលើកដំបូង អ្នកគាំទ្រមួយក្រុមទម្លាយថា Aum នៅក្រៅមិនដូចក្នុងកាំម៉េរានោះទេ
ចុចអាន៖អ្នកគាំទ្រទទូចឲ្យ Bella និង James ក្លាយជាដៃគូសម្ដែងភាពយន្តជាមួយគ្នាម្ដងទៀត

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?