Connect with us

ជីវិតកម្សាន្ដ

តារាប្រុសចាស់វស្សា Nirut ទម្លាយមូលហេតុមិនចូលនិវត្តន៍ ទោះមានវ័យជ្រេស្មើលោកតា

បានផុស

នៅ

ត្បិតថាមានវ័យជ្រេហើយក្ដី ប៉ុន្តែតារា​ប្រុសសម្ដែង​ជើង​ចាស់លោក Nirut Sirijanya មិន​ទាន់​គិត​ចង់​ចូល​និវត្តន៍ពីពិភពសិល្បៈនូវឡើយ​ទេ ដោយថា ទាល់តែលែង​មានអ្នកណាឈប់ជួល​លោក​ឲ្យ​សម្ដែងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ព្រឹត្តិការណ៍​មួយអ្នកសារព័ត៌មានបានសួរសុខទុក្ខ​លោក ហើយក៏ឈានដល់ការ​ជជីក​សួរពី​អាជីព​សម្ដែង​បច្ចុប្បន្ន​នេះលោក Nirut Sirijanya បានឆ្លើយថា ​ក្នុង​អំឡុង​ពេល​នេះ​ លោក​នៅតែមានកម្លាំង​ដើម្បីបន្តធ្វើការនៅក្នុងឧស្សាហកម្ម​កម្សាន្តដដែល។ លោកបន្ថែមទៀតថា “ខ្ញុំមិនទាន់គិតពីការ​ចូលនិវត្តន៍នៅឡើយទេ​ ទោះបីជាខ្ញុំ​មានអាជីវកម្មផ្ទាល់ខ្លួនត្រូវធ្វើក៏ដោយ។ ប៉ុន្តែ​នឹង​ឈប់​សម្ដែង​តែ​ពេល​គ្មាន​អ្នក​ណា​ជួល​ខ្ញុំ​ប៉ុណ្ណោះ ហើយបើគ្មានអ្នកណាជួលឲ្យសម្ដែង ខ្ញុំនឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ថែសួននៅ​ខេត្តចាន់ថាបុរី”។

ជាមួយគ្នានោះដែរ ​ក្រុមអ្នកសារព័ត៌មាន​ក៏បាន​សួរពី​វិធីថែទាំសុខភាពឲ្យ​នៅតែរឹងមាំ​ ខណៈ​ឃើញ​តារា​ចាស់​វស្សារូបនេះនៅតែមានសុខភាពល្អនៅពេលដែលលោក​ជិត​ឈានចូលអាយុវ័យ ៨០ ឆ្នាំហើយ។ លោក Nirut ឆ្លើយ​មិន​បង្អង់​យូរ​ថា ​មិន​មាន​អាថ៌កំបាំង​អ្វី​ពិសេស​ទេ គ្រាន់​តែ​ដាក់​វិន័យ​ក្នុង​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។

តួប្រុសដែលគេនិយម​ឃើញ​លោកសម្ដែងជាតួឪពុកឬលោកតា​ ​បានចាប់អាជីព​មួយនេះ​​ក្នុង​ឧស្សាហកម្ម​ជាច្រើន​ទសវត្សរ៍​មកហើយ។ លោក​បាន​ឈ្នះពានរង្វាន់រាប់មិនអស់ ក្រោយចំណាយពេលពេញមួយជីវិតក្នុងអាជីពសម្ដែង តារា​សម្ដែង​វ័យ​ចំណាស់​ Nirut នៅ​តែមាន​ស្នាដៃ​ជូន​ដល់​ជូន​អ្នកគាំទ្រ​ និង​តែង​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ជានិច្ចកាល មិនដែលអាកខានមុខម្ដងណាឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រទទូចឲ្យ Bella និង James ក្លាយជាដៃគូសម្ដែងភាពយន្តជាមួយគ្នាម្ដងទៀត

ចុចអាន៖អ្នកលេងអ៊ីនធឺណិតម្នាក់ ទម្លាយអត្តសញ្ញាណពិតរបស់ James Jirayu ពេលជួបក្រៅឆាកសម្ដែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម