ជីវិតកម្សាន្ដ
ថ្មីទៀតហើយ ! មេតុងទីនហាយសូរ ម៉ាដាមយ៉ូ ត្រូវកូនតុងទីនជិត១០០នាក់តាមទាលុយសរុបជាង១លានដុល្លារ
នេះជារឿងកើតឡើងថ្មីមួយទៀតហើយទាក់ទងករណីនៃការលេងតុងទីនក្រោយអ្នកលេងតុងទីនជិត១០០នាក់កំពុងប្រកាសឡាំប៉ាស្វែងរកតាមទាលុយពីអ្នកលក់អនឡាន និងជាមេតុងទីនហាយសូរដែលគេស្គាល់ថា ជាម៉ាដាមយ៉ូ។

ដំណឹងដ៏ភ្ញាក់ផ្អើលនេះបានកំពុងនឹងកើតឡើងជាបន្តបន្ទាប់ស្របពេលដែលមានកូនតុងទីនជាច្រើននាក់បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយទម្លាយថា ស្រ្តីអ្នកលក់អនឡាញល្បីឈ្មោះ ម៉ាដាមយ៉ូ កំពុងគេចខ្លួនមិនព្រមដោះស្រាយរឿងលុយតុងទីនដល់កូនៗ (អ្នកលេងតុងទីន)ឡើយ។ ជុំវិញការទម្លាយនេះមិនទាន់មានប្រតិកម្មពីមេតុងទីនហាយសូរ ម៉ាដាមយ៉ូ នៅឡើយទេ។

ដោយឡែកងាកមកចាប់អារម្មណ៍តាមរយ:ការបង្ហោះសារនៅលើបណ្តាញសង្គមដែលពួកគេអះអាងថាជាអ្នករងគ្រោះ(អ្នកលេងតុងទីន)បានបង្ហោះភ្ជាប់រូបភាព និងខ្លឹមសារថា មេតុងទីនហាយសូរ Maadaam Yoo រៀបគម្រោងបោកកូនតុងទីនផែនការមួយគ្រួសារសុំពេលដោះស្រាយតែអាលូវរើផ្ទះសេងហាងចោល ប្លុកអាខោនទាំងប្តី-ប្រពន្ធបាត់ស្រមោលផ្អើលម៉ោង២និង០០នាទីទៀបភ្លឺរង់ចាំដំណោះស្រាយកូនរងគ្រោះជិត១០០នាក់ សរុបទឹកលុយ១លានដុល្លារជាងឥលូវ អត់ចេញដោះស្រាយទាក់ទងលែងបាន ។

ប្រភពនោះបានបន្តថា ពិសេសជាងនឹងរៀបគម្រោងផ្សំគំនិតមានប្តីប្រពន្ធ ម្តាយបង្កើត ឪពុក ប្អូនប្រុស ប្អូនថ្លៃ សរុបរួមបោកទាំងក្រុមមកទល់ពេលនេះស្ងាត់បាត់ដំណឹងរកមិនឃើញ ២នាក់ប្តីប្រពន្ធនេះឈាមត្រជាក់ណាស់។ នៅលើទំព័រហ្វេសប៊ុកឈ្មោះ Madaam Ly បានបង្ហោះដែរថា ជួយចេញមុខមកដោះស្រាយរឿងលុយខ្ញុំផងកុំយកលុយគេទៅហៃសូហ៊ឺហា រួចគេចមុខបាត់ចឹងអី មកដោះស្រាយតាមផ្លូវច្បាប់ យកលុយគេទៅរាប់លានដុល្លារគិតថាគេចមុខបានមួយជីវិតមែន? សុំជួយស៊ែអោយគាត់បានឃេីញផង។

ចំណែកនៅលើទំព័រផេកផ្សារធម្មជាតិកសិករខ្មែរក៏បានទម្លាយនៅរសៀលថ្ងៃទី៣០ ខែមីនានេះដែរថា Maadam yoo ធ្លាប់តែល្អទំនួលខុសត្រូវឥលូវដោយសារទឹកលុយ បោកកូនរាប់លានដុល្លាររួមទាំងខ្ញុំ ដល់ថ្ងៃដេញអេដមីនតុងទីន left group មេតុងទីនបិទអាខោនបាត់អ្នកដេញមុនមានអី ណាស់តែខ្ញុំបង់អោយទៀងតែមិនទាន់ដល់ថ្ងៃដេញផងគេបោកបាត់ព័ត៌មានលេចឮដីនៅកណ្តាលខេត្តប្លង់ធំៗសុទ្ធតែ ម៉ាដាមយ៉ូ ទៅទិញភាពលោភលន់នាំអោយមនុស្សបាត់ភាពជាមនុស្សក្លាយជាសត្វតិរច្ឆានយកលុយទៅសោយសុខ លុយបានមកពីញេីសឈាមក្តៅក្រហាយ។

ប្រភពបានបន្តថា កូនបង់ធម្មតាតែអ្នកដេញបានគេឆ្លេីយថា ដោយសារមេមានបញ្ហាគាត់សម្រាលកូនហេីយមកដោះស្រាយជូនវិញឥលូវប្លុកអស់ហេីយអាខោនប្តីប្រពន្ធមួយគ្រួសារសម្តីឡូយសុទ្ធតែកុំប្រៀបគាត់នឹងចែកា គាត់ឭប្រភេទមនុស្សខុសគ្នាខុសមែនខុស ត្រង់គាត់មិនទាន់ដេកគុកតែចែកាកំពុងនៅក្នុងគុកហេីយបង្កេីតភាពយន្តខ្នាតខ្លីឌឺដងមេដែលក្ស័យធន់ ឥលូវ គាត់មិនបានក្ស័យធន់ទេ គឺវេចលុយរត់តែម្តង ។

ប្រភពខាងលើបន្ថែមថា មេរៀនឃេីញហេីយច្បាប់ស្រុកខ្មែរឃ្លាតកូនចូលគុក កូនយំស្រែករកម្តាយគួរអោយសង្វេកសង្ឃឹមថា បងមិនបណ្តោយអោយកូនបងគួរអោយមហាជនសង្វេកដូចមេដែលបងធ្លាប់ដៀល ដៀមដាមលែបខាយចុះបងចេញមកសងលុយដោះស្រាយលុយហ្នឹងទោះបងជឿច្បាប់ស្រូបទាញចក្រវាឡយ៉ាងណាតែបាបកម្មនៅតែមានចូលគុកហេីយ ត្រូវចេញទៅទូលលុយគេរាប់សិបពាន់ឆ្នាំណាបង។ ជុំវិញរឿងរ៉ាវនេះមិនទាន់អាច់សុំការបំភ្លឺពីមេតុងទីន ម៉ាដាមយ៉ូ បាននៅឡើយទេ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ