Connect with us

ជីវិតកម្សាន្ដ

បុគ្គលិកក្រុមហ៊ុន KORAIL ត្រូវបណ្តេញចេញពីការងារ ក្រោយលួចព័ត៌មានផ្ទាល់ខ្លួនរបស់មេក្រុម BTS

បានផុស

នៅ

បុគ្គលិកបច្ចេកទេសនៃក្រុមហ៊ុនរថភ្លើង KORAIL របស់កូរ៉េត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីលួចបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ RM ដែលជាមេក្រុម BTS ដោយគ្មានការអនុញ្ញាតចំនួន ១៨ ដងក្នុង រយៈពេល ៣ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២៩ ខែមីនា E-Daily បានរាយការណ៍ថាក្រុមហ៊ុនរថភ្លើង Korea Railroad Corporation បានបណ្តេ ញបុគ្គលិកផ្នែកអភិវឌ្ឍន៍ព័ត៌មានវិទ្យាម្នាក់ពីបទលួចព័ត៌មានផ្ទាល់ខ្លួនដូចជា អាសយដ្ឋាន និងលេខទូរស័ព្ទរបស់ RM រយៈការកក់សំបុត្ររថភ្លើងរបស់លោក។ បុគ្គលម្នាក់នេះក៏បានសារភាពថា បន្ទាប់ពីផ្ទៀងផ្ទាត់ព័ត៌មាននៃការកក់សំបុត្ររបស់ RM រួចហើយគាត់បានបង្ហាញពីចំនួនកៅអីដល់មិត្តភ័ក្តិរបស់គាត់ ដើម្បីពួកគេអាចទិញសំបុត្រដើម្បីអង្គុយក្បែរតារាប្រុសនេះ។

នៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើង គណៈកម្មការវិន័យកូរ៉េបានស្នើសុំឱ្យចាត់វិធានការដើម្បីការពារករណីស្រ ដៀងគ្នានេះ ដូចជាការកែលម្អការអនុវត្តប្រព័ន្ធសន្តិសុខ ឬធ្វើការត្រួតពិនិត្យតាមកាលកំណត់លើដំណើរការព័ត៌មាន ក៏ដូចជាសព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលភាពឯកជនរបស់ RM ត្រូវបានរំលោភបំពាន ដោយនៅខែ មករា ឆ្នាំ ២០២៣ មេក្រុមBTSរូបនេះ បានសម្តែងការខកចិត្តនៅពេលដែលការសន្ទនាជាមួយព្រះសង្ឃនៅប្រាសាទ Hwaeom sa ត្រូវបានបង្ហាញដល់សារព័ត៌មាន ភ្លាមៗនោះលោកបានលុបរូបថតនៃដំណើរកម្សាន្តនេះចោលផងដេរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Dilraba រងការរិះគន់ ក្រោយផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងអលង្ការឲ្យប្រេន Dior

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២១ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២៣ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម